(ខេត្តបន្ទាយមានជ័យ)៖ ក្មេងប្រុសទើបតែរៀន ដើរតេះតះឪពុក ម្តាយទុក ឲ្យម្តាយមើល ចេញ ទៅ ធ្វើ ស្រែ ប្រហែសតែមួយភ្លេត កូនជាទីស្រឡាញ់បានដើរ ទៅទឹកស្រះមុខផ្ទះបណ្តាលឲ្យ លង់ស្លាប់យ៉ាងអណោច អធម៍នៅវេលាម៉ោង៣ល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះ ក្នុងភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោករ័ត្នដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់អ្នកយកព័ត័មានឲ្យ ដឹងថាកុមារាដែល លង់ទឹកស្លាប់ នោះមាន ឈ្មោះ សឹង វ៉ាត់ អាយុ ១៧ខែឪពុកឈ្មោះ ភា វ៉ាន់ អាយុ៣៦ឆ្នាំ ម្ដាយឈ្មោះ ធឿន សុធេន អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោករ័ត្នដាស៊ីណង់ បញ្ជាក់ឲ្យដឹងថាបើតាម ការអះអាងរបស់ក្រុមគួ្រសារ បាននិយាយថានៅ មុនពេលកើតហេតុនោះ ឪពុក ម្តាយក្មេងប្រុសនោះ បានចេញពីផ្ទះទៅធ្វើស្រែ ហើយទុកកូនឲ្យ ម្តាយមើល នៅម៉ោង ជាង២នោះម្តាយបានដើរ ទៅមុខផ្ទះដាក់បាយជ្រូក ស្របពេលនោះចៅ បានដើរតាមក្រោយ ហើរបានចុះទឹកស្រះ លង់ស្លាប់តែម្តងពេលយាយ មកពីដាក់បាយជ្រូកវិញ មិនឃើញចៅដើរ រកជុំវិញផ្ទះមិនឃើញ សង្ស័យចុះរាវក្នុងស្រះ ប្រទះឃើញចៅស្លាប់បាត់ទៅ ហើយបានបីយក មកដាក់ផ្ទះ។
ពេលដែល ឪពុក ម្តាយមកពីធ្វើស្រែវិញ បានត្រឹមតែអង្គុលមើលមុខ កូនយំស្ទើរគាំងបេះដូង ស្លាប់តែប៉ុណ្ណោះហើយ បានរៀបចំធ្វើបុណ្យ តាមប្រពៃណី។ក្នុងនោះលោកអភិបាល ស្រុកបានអំពាវនាវដល់ ឪពុកម្ដាយ អាណាព្យាបាល ទាំងអស់មេត្តាមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅ តូចៗផងដែល មានស្រះទឹកនៅមុខផ្ទះ ៕