(ខេត្តកែប)៖ សូមបងប្អូនប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងពុទ្ធបរិស័ទជិតឆ្ងាយ កុំជឿពាក្យញុះ ញង់ ពួកក្បត់ជាតិដែលកំពុង ប្រមាថដល់អង្គ ព្រះមហាក្សត្រយើង ហើយត្រូវនាំគ្នាថែរ ក្សាសុខសន្តិភាពឲ្យ បានគង់វង្សជាដរាប។
ការថ្លែងបែបនេះ ខណៈពេលលោក កែន សត្ថា អភិបាល នៃគណៈអភិបាល ខេត្តកែបបានចូល រួមដង្ហែអង្គកឋិនទាននៅវត្ត សត្ថារាជាអង្គព្រៃធំ ដែលជាទីអារាមទើប តែសាងសង់ថ្មី ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដោយពិធីនេះក៏មានកា រអញ្ជើញចូលរួមពីសំណាក់ លោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាពុទ្ធ បរិស័ទយ៉ាងច្រើនកុះករ។
លោកអភិបាលខេត្ត បានលើកឡើង ផងដែរថា អំឡុងពេលនេះពួកក្បត់ ជាតិដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងគៀងគរ ក្រុមប្រឆាំង ដើម្បីរៀបចំផែនការ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩។ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋព្រមទាំង ពុទ្ធបរិស័ទ ទាំងអស់កុំជឿពាក្យ ញុះញង់របស់ជនក្បត់ជាតិ ហើយកុំទៅចូលរួមជាមួយ ក្រុមក្បត់ទាំងនោះឲ្យសោះ ព្រោះថាពួកក្បត់ជាតិ ខាងលើកំពុងប្រមាថព្រះ មហាក្សត្រ បង្ខំព្រះមហាក្សត្រឲ្យដាក់រាជ ព្រមទាំងដៀលព្រះមហាក្សត្រ និងប្រឆាំងរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា។
លោក កែន សត្ថា បានផ្តាំផ្ញើទៀតថា សូមបងប្អូនញាតិញោម កុំទៅចូលរួមជាមួយនឹង ពួកក្បត់ជាតិទាំងនោះ ដោយត្រូវទុកពេល វេលារួមគ្នាធ្វើបុណ្យទាន នៅតាមទីវត្តអារាមនានា ដើម្បីទទួលយកនូវ ផលបុណ្យកុសល ពិសេសការចូលរួម ធ្វើបុណ្យកឋិនទានដែល ជាពិធីមួយមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនាដែល យើងបានប្រារព្ធធ្វើឡើង ទៅតាមប្រពៃណីទំនៀម ទម្លាប់តាំងពីដូនតា តាំងដ៏យូរលង់មកហើយ។
សូមជម្រាបថា ពិធីដង្ហែអង្គកឋិនទាននៅវត្ត សត្ថារាជាអង្គព្រៃធំ (វត្តធម្មយុត្តិកនិកាយ) នេះ ក្រោមការផ្តួចផ្តើមឡើងពីសំណាក់ លោកកិត្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងលោកស្រី និងលោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំ ដាប់ថ្នាក់ក្នុងខេត្ត ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិត ឆ្ងាយដែលគោរពស្រលាញ់ វិស័យសាសនា ហើយបច្ច័យដែលបាន មកពីការចូលរួមក្នុងពិធី អង្គកឋិនទាននេះ មានសរុប ១០៧,១៩៩,០០០រៀល៕