ព្រៃវែង ៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកស្រី យិន កល្យាណ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២៥គ្រួសារ នៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង។ អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនដល់ពលរដ្ឋទាំង ២៥គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ទឹកបរិសុទ្ធ ចំនួន ៥យួរ ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៉ីវ ចំនួន ១យួរ ប្រេងឆា ចំនួន ១ដប និងថវិកា ចំនួន ៤ម៉ឺនរៀល៕
You might like
កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិខ្មែរ-ថៃ ចំនួន២នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
23/09/2024
9 Likes
11
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិន នាឱកាសបិណ្ឌវេនទី៤..!?
22/09/2024
5 Likes
11
លទ្ធផលបង្ក្រាបករណីក្មេងទំនើង ២សប្ដាហ៍ដើមខែកញ្ញានេះ នគរបាលបង្ក្រាបបានជាង២០ករណី
19/09/2024
14 Likes
13
អ្នកនាំពាក្យឯកឧត្តម ស សុខា ផ្ញើសារប្រកបដោយក្ដីសង្ឃឹមជូនឪពុកម្ដាយសពកុមារី២រូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
19/09/2024
20 Likes
14