អភិបាលរងខេត្តប៉ៃលិន ណែនាំដល់ក្រុមហ៊ុនសាងសង់ផ្លូវ ត្រូវធ្វើទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង..!!!

ខេត្តប៉ៃលិន៖ នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកស្រីបាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ៦៧០ ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ មានប្រសាសន៍សំណេះសំណាល នាឱកាសនោះលោក គោស៊ុំ ប៊ុនសឿត បានលើកឡើងថា ផ្លូវបេតុងនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តប៉ៃលិន ដែលជួយសម្រួលដល់ការធ្វើដំណើរ ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយការកសាងផ្លូវបេតុងថ្មីនេះដែរ ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងប៉ៃលិន ចំពោះបងប្អូនប្រជាពលរដ្ឋ។ លោកអភិបាលរងខេត្តបានបន្តថា លោកស្រី បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន មានការយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងការងារអភិវឌ្ឍន៍លើលើគ្រប់វិស័យនៅក្នុងខេត្តប៉ៃលិន ជាពិសេសការកសាង ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តញទឹកស្អាត បណ្តាញអគ្គិសនីជាដើម ដែលជាតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋយើង ក្នុងការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិត។ លោកអភិបាលរងខេត្តក៏បានណែនាំដល់ក្រុមហ៊ុនសាងសង់ត្រូវធ្វើទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចកុងត្រារវាងរដ្ឋបាលក្រុងប៉ៃលិន និងក្រុមហ៊ុនសាងសង់ ដើម្បីធានាការប្រើប្រាស់បានយូអង្វែង និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការយោគយល់ចំពោះផលប៉ះពាល់នានា ដោយសារការកសាងផ្លូវបេតុងនេះ និងចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នាដើម្បីប្រើប្រាស់បានយូរអង្វែង។ សូមបញ្ជាក់ថា៖ បើតាមរបាយការរបស់លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ផ្លូវបេតុងនេះ មានប្រវែង ៦៧០ម៉ែត្រ មានទទឹង៦ម៉ែត្រ កម្ពស់១៥ សង់ទីម៉ែត្រ ដែលទទួលបានមូលនិធីសាងសង់ពីធនាគារ អភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB។ដោយ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *