សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ចំនួន ២កម្មវិធី …………….

ស្វាយរៀង ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានចុះធ្វើសកម្មភាព ចំនួន ២ ដូចខាងក្រោម ៖ ទី១. លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងលោក សឿ សន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ព្រមទាំងក្រុមការងារ រួមនិងព្រះសង្ឃ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក វ៉ាតសាមាន សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ដែលមានកូនពិការជើង និងមានជីវភាពខ្វះខាត រស់នៅភូមិលាប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោកវេជ្ជបណ្ឌិត រស់ ថុន និងក្រុមការងារ បានប្រគល់ជូននាឱកាសនោះ រួមមាន ៖ ???? ថវិកា ចំនួន ១លាន ៣សែនរៀល ???? អង្ករ ចំនួន ១៧៤គីឡូក្រាម ???? មី ចំនួន ៤កេស ???? ទឹកស៉ីអ៉ីវ ចំនួន ៣យួរ ???? ភេសជ្ជ: ចំនួន ២កេស ???? គ្រឿងបាឡុុង ចំនួន ៣សំរាប់ ???? ភេសជ្ជៈ ចំនួន ២កេស ???? និងសម្ភារៈ។ ទី២. លោក នៃ ស ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុករំដួល និងលោក រស់ ហៃ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុករំដួល ជាតំណាងលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនរដ្ឋបាលស្រុករំដួល ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងស្រុករំដួល។ អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលក្រុមការងារ ប្រគល់ជូននាឱកាសនោះរួមមាន ៖ ???? ថវិកា ចំនួន ១លានរៀល ???? ទឹកបរិសុទ្ធ ចំនួន ៦៥យួរ ???? សារុង ចំនួន ៥០ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *