ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំចុះធ្វើសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ស្រុកកំពង់ត្របែក..!!

ព្រៃវែង ៖ ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អនុប្រធាន និងលោក សក ឡី អនុប្រធាន ព្រមទាំងក្រុមការងារ បានចុះធ្វើសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដល់សិស្សថ្នាក់ទី១២ ចំនួន ៣២៣នាក់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ក្នុងស្រុកកំពង់ត្របែក ក្រោមអធិបតីភាពលោក មុំ រចនាវាសនាជាតិ អភិបាលរង នៃគណៈអភិបាលស្រុកកំពង់ត្របែក។ សិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធរៀនមុខវិជ្ជាបែបលំហាត់ និងមុខវិជ្ជាបែបអំណានត្រៀមប្រឡង ការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ ការត្រៀមខ្លួនចូលទីផ្សារការងារអាស៊ាន ការជំរុញនិងលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងសិក្សា ការអប់រំសីលធម៌តាមមាគ៌ាព្រះពុទ្ធសាសនា និងការផ្សព្វផ្សាយអំពីដំណឹងអាហារូបករណ៍ ស សុខា ។ល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *