នគរបាលក្រុងប៉ៃលិនចុះស្រាវជ្រាវមុខ សញ្ញាចោរចូលលួចគ្រឿងសង្ហារឹមឃាត់ ខ្លួន២នាក់ សង្ស័យដាក់លុយលេងល្បែង..!!!

ខេត្តប៉ៃលិន÷បើតាមប្រភពពីមន្ត្រីនគរ បាលជំនាញក្រុងប៉ៃលិនបានឱ្យដឹងថា÷ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ វេលា ម៉ោង០៩និង០០នាទី កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការ ដ្ឋាននគរបាលក្រុងប៉ៃលិន ទទួលពាក្យបណ្តឹង មានករណីលួចគ្រឿងសង្ហារឹមចំនួន០២ករណី ពីជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖ ក-ម្ចាស់សម្ភារ:ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្តឹងថា មានជនមិនស្គាល់អត្តសញ្ញាចូលលួចគ្រឿងសង្ហារឹមក្នុងផ្ទះគាត់បណ្តាលឱ្យបាត់សម្ភារៈរួមមាន៖ ១-កៅអីសាឡុងចំនួន០១។ ២-កៅអីឈើចំនួន០១។ ៣-គ្រែចំនួន០២។ ៤-សម្ភារ:មួយចំនួនទៀត។ -សរុបទឹកប្រាក់ប្រហែលចំនួន៣២៥០$(បីពាន់ពីរយហាសិបដុល្លាគត់)។ ខ-ឈ្មោះ ឆម ចាន់ភារម្យ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរនគរបាល រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មិនទាន់ដាក់ពាក្យបណ្តឹង)បាន ប្តឹងថាមានជនមិនស្គាស់អត្តសញ្ញាណចូលលួចគ្រឿងសង្ហារឹមនៅក្នុងផ្ទះរបស់គាត់នៅ ភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យបាត់សម្ភារៈរួមមាន៖ ១-កៅអីឈើចំនួន១០កៅអី។ ២-រ៉ឺម៉កសណ្តោងចំនួន០១។ -សរុបជាទឹកប្រាក់ចំនួនប្រហែល១០០០$(មួយពាន់ដុល្លាគត់)។ -ក្រោយពីទទួលពាក្យបណ្តឹងរួចកម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅ/ប៉ៃលិន ចុះពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវរហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី កំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ យឹម រិទ្ធ ហៅហុីង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ជាអ្នកលួច)។ ទូ២-ឈ្មោះ មាស សំអឿន ហៅបឹម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ជាអ្នកសមគំនិត មានផ្ទុកនូវសារធាតុញៀន+)។ -ក្រោយពីសមត្ថកិច្ចសាកសួររួចជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពថាពួកខ្លួនពិតជាបានលួចសម្ភារៈខាងលើពិតប្រាកដមែន។ -ទៅលក់នៅចំណុចលូដាច់ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនសង្ស័យទាំង០២នាក់ បានសារភាពរួចកម្លាំងជំនាញផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បន្តនីតិវិធីឃាត់ខ្ល្លួនអ្នកទទួលផលចោរកម្ម(ទទួលទិញ)ចំនួន០១នាក់ ឈ្មោះ សៅ ភា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរទាហ៊ាន ស្នាក់នៅចំណុចលូដាច់ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ -វត្ថុតាងដកហូតសរុបរួមមាន៖ ១-កៅអីឈើចំនួន០៥កៅអី។ ២-កៅអីសាឡុងចំនួន០១កៅអី។ ៣-គ្រែឈើចំនួន០១។ ៤-រ៉ឺម៉កសណ្តោងចំនួន០១គ្រឿង។ ៥-តុម្រេះប្រូវចំនួន០១។ -មកសាកសួរក្រោយពីសាកសួររួចខ្លួន បានសារភាពថាពិតជា បានទិញសម្ភារៈខាងលើ ពីជនសង្ស័យទាំង០២នាក់ ខាងលើពិតប្រាកដមែន។ -ករណីខាងលើនេះ លោកអធិការក្រុងក៏បានស្នើសុំយោបល់ពីលោក ស្នងការ ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី។ដោយ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *