ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ លោកអ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការកាយបើកផ្លូវប្រវែងជាង២០០ម៉ែត្រ ទទឹង៨ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរចេញចូល នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពួកគាត់ជួបការលំបាកជាច្រើនឆ្នាំមកហើយ។ លោកអ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនគ្រប់វិស័យ តាមរយៈការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវស្ថិរភាពសង្គម សុខសន្តិភាព និងអធិបតេយ្យជាតិជាដើម ។ លោកប្រធាន បានមានប្រសាសន៍ឱ្យដឹងថា៖ ការបើកផ្លូវ០១ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន។ ក្នុងឱកាសនោះ លោក អ៊ី ឈាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការកសាងផ្លូវនេះឱ្យបានឆាប់រហ័ស ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។ សូមបញ្ជាក់ថា៖ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួល ភូមិកំពង់ចម្លងក្រោម នៃឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៣.៦១៨ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ១.១១២នាក់ ស្មើនឹង ២១៨គ្រួសារ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងមង្គលបូរីជាខ្សែព្រំប្រទល់រដ្ឋបាល៕ដោយ,ស សារឿន
You might like
កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិខ្មែរ-ថៃ ចំនួន២នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
23/09/2024
8 Likes
10
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិន នាឱកាសបិណ្ឌវេនទី៤..!?
22/09/2024
5 Likes
11
លទ្ធផលបង្ក្រាបករណីក្មេងទំនើង ២សប្ដាហ៍ដើមខែកញ្ញានេះ នគរបាលបង្ក្រាបបានជាង២០ករណី
19/09/2024
13 Likes
12
អ្នកនាំពាក្យឯកឧត្តម ស សុខា ផ្ញើសារប្រកបដោយក្ដីសង្ឃឹមជូនឪពុកម្ដាយសពកុមារី២រូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
19/09/2024
18 Likes
13