ប្រជាពលរដ្ឋរនាំគ្នាសម្រុកចូនលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទបើកបង្កប់នៅក្នុងកាសុីណូគ្មានស្លាកយីហោ “ច្រកដូង៧ដើម” ប្រចាំស្រុកមេមត់ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់ដូចចោរលួចសេះ..!!!

ខេត្តត្បូងឃ្មុំ ៖ ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៧ចំណុចអោយមន្រ្តីថ្នាក់ក្រោមជាតិអោយអនុវត្តមិនតែប៉ុណ្ណោះទេដាក់ទាំងបទបញ្ជាដល់ អភិបាល ទាំង ២៥ រាជធានី ខេត្ត អោយបិទបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសមិនអនុញ្ញាតមានល្បែងសុីសងឡើយ។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចឃុំ.ស្រុក.ខេត្ត.មិនអនុវត្តតាមបែជាបណ្តោយអោយពលរដ្ឋខ្មែរចូលលងល្បែងសុីសងដែលមានលោកស្រ៊ុន ម៉េងលឹម ម្ចាស់បនល្បែងសុីសងខុសច្បាប់បើកបង្កប់ក្នុងកាស៊ីណូគ្មានស្លាកយីហោ “ច្រកដូង៧ដើម”ប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ អោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រីនិងយូគី ខុសច្បាប់យ៉ាងពេញបន្ទុកផ្គើនបទបញ្ជាសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ! ទីតាំងនេះស្ថិតនៅភូមិដារ ឃុំ ដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រីឯអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានឃុំ.ស្រុក.ខេត្ត បាននាំគ្នារក្សាភាពស្ងៀមស្ងាត់!ទុកអោយម្ចាស់បនល្បែងសុីសងបង្កប់នៅក្នុង កាស៊ី ណូគ្មានស្លាកយីហោ”ច្រកដូង៧ដើម” បើកអោយពលរដ្ឋចូលលេង ល្បែងដោយសេរីមិនខ្វល់ការបង្រ្កាបរបស់សមត្ថកិច្ចឡើយ។ ប្រភពពីក្រុមអ្នកញៀនល្បែងសុីសងចេញចូលទៅលេងនៅទីនោះបានអោយដឹងថា ម្ចាស់ បនល្បែងមានឈ្មោះស្រ៊ុន ម៉េងលឹមនិងឈ្មោះ វ៉ា បើកបង្កប់នៅក្នុងកាសុីណូគ្មានស្លាកយី ហោ”ច្រកដូង៧ដើម” ប្រចាំភូមិដារ ឃុំដារ ស្រុមេមត់ ខេត្តត្បូងឃ្មុំ កំពុងកៀងគរអតិថិជនគ្រប់ទិសទីមកពីជិតឬឆ្ងាយដើម្បីចូលមក លេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ!នាំគ្នាសប្បាយស្រែកហ៊ោកញ្ជៀវ យ៉ាងអនាធិបតេយ្យមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋរស់នៅក្បែរបនល្បែងបង្កប់ក្នុង កាស៊ីណូគ្មានស្លាកយីហោ “ច្រកដូង ៧ដើម ” កំពុងព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម អំពើចោរកម្មចោរលួច.ឆក់. ប្លន់.គាស់ផ្ទះ. និងប្រើអំពើហឹង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។ ប្រជាពលរដ្ឋសូមអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិនិងលោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេសមេត្តាដាក់កម្លាំង មន្រ្តីជំនាញខេត្តក្រោមឱវាទចុះពិនិត្យទីតាំង បនល្បែងសុីសងខុសច្បាប់បង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ នៅ”ច្រកដូង៧ដើម “ដែលកំពុងបើកចំហរអោយពលរដ្ឋខ្មែរចូលទៅលេងយ៉ាងគគ្រឹក គគ្រេងដែលមានម្ចាស់ឈ្មោះស្រ៊ុន ម៉េងលឹម នេះផងទាន ។ ដែលបញ្ហានេះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំនិងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបើពិតមិនជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរចាត់ វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ”ច្រកដូង៧ដើម” អោយមានប្រសិទ្ធភាពអោយស្រប តាម គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង៕មានត

You might like

Leave a Reply

Your email address will not be published. Required fields are marked *