ចាប់ខ្លួនជនជានជាតិចិនម្នាក់ ដែលដកកាំភ្លើងបាញ់មេឃជាច្រើនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ​ បានហេីយ..!!!

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយដកកាំភ្លើងបាញ់មេឃជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំ កាលពីវេលាម៉ោង៣:៥០នាទីជិតភ្លឺ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុង ទល់មុខព្រលានយន្តហោះ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ បានឃើញជនជាតិចិនម្នាក់ដើរថ្មើជើងតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុ ក៏ដកកាំភ្លើងបាញ់ឡើងលើមេឃជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្បែររត់ចែកជើងគ្នា និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ ក្រោយពីទទួលអំពីព័ត៌មាននេះ កម្លាំងប្រដាប់អាវុធខណ្ឌពោធិ៍សែនជ័យ មានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះអន្តរាគមន៍​ឡោមព័ទ្ធទីតាំងកេីតហេតុ​ និងបិទផ្លូវចេញចូល រងចាំបទបញ្ជាពីថ្នាក់លេី ​ចំណែកកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបេីកការបង្ក្រាបចូលទៅធ្វើការឃាត់ខ្លួនជនសង្ស័យបាន យកទៅសួរនាំភ្លាមៗ និងដកហូតកាំភ្លើងខ្លី ១ដើម ម៉ាកK54​ និងគ្រាប់ជាច្រេីនគ្រាប់ផងដែរ​​ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរ និងចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *