ប្រជាជនខ្មែរនាំគ្នាសម្រុកចូលលេងល្បែងភ្លូកទឹកភ្លូកដីដូចបុណ្ណហែរកឋិនក្នុងកាស៊ីណូ «ច្រកដារហៅដូង៧ដើម» ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ..!!!

ត្បូងឃ្មុំ៖ បើតាមប្រភពបានឲ្យដឹងថា ជាគោលការណ៍កាស៊ីណូនីមួយៗនៅកម្ពុជា គេមិនតម្រូវឱ្យ«ជនជាតិខ្មែរ» ចូលលេងល្បែងស៊ីសងនោះឡើយ បើខ្មែរចូលបម្រើការងារឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ ប៉ុន្តែបើ«ជនជាតិខ្មែរ»ចូលលេងល្បែងគឺជារឿងខុសច្បាប់ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះបទល្មើសមួយនេះ។ តើហេតុអ្វីបាន«កាស៊ីណូ»គ្មានផ្លាកយីហោត្រង់ចំណុចក្បែរ «ច្រកទ្វារព្រំដែនទ្វេភាគីដារ ហៅដូង៧ដើម» ស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បែរជាបើកលេងល្បែងស៊ីសងជាប្រចាំដោយភ្នាល់ចាក់លុយធំៗ និងបានកៀងគរឱ្យ«ជនជាតិខ្មែរ»ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់ ដែលធ្វើឱ្យមហាជនដាក់ការសង្ស័យថា.រាល់សកម្មភាពទាំងនេះ ប្រាកដជាអាជ្ញាធរមូលដ្ឋានជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។ តាមប្រភពបានឱ្យដឹងទៀតថា កាស៊ីណូ«ច្រកដារហៅដូង៧ដើម»ត្រង់ចំណុចខាងលើ គឺបានធ្វើអាជីវកម្ម បើកលេងល្បែងស៊ីសង រាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា។ ក្រុមអ្នកញៀនល្បែង ដែលតែងតែប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូមួយនេះជាប្រចាំ។ ភាគច្រើនជា«ជនជាតិខ្មែរ» ដែលនៅភ្នំពេញកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ រួមនិងខេត្តក្រចេះ។ ប្រភពព័ត៌មានបានបន្តថា ជារៀងរាល់លើកពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀតជិៈម៉ូតូស្ពាយកន្ត្រកមាន់ជល់ដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែង «បញ្ជល់មាន់ បៀរ អាប៉ោង យូគី រួមនិងល្បែងស៊ីសងផ្សេងៗទៀត» ដោយភ្នាល់ចាក់លុយធំៗយ៉ាងគគ្រឹកគគ្រេងបំផុតក្នុងកាស៊ីណូច្រកខាងលើ។ ប្រភពបានឱ្យដឹងទៀតថា ក្នុងនោះក៏មានជនជាតិវៀតណាមមួយចំនួនបានសម្រុកមកលេងល្បែងក្នុងកាស៊ីណូ«ច្រកដារហៅដូង៧ដើម»ផងដែរ។ពោលគឺពួកគេឆ្លងដែន ចូលមកតាមច្រកទ្វារព្រំដែនទ្វេភាគីដារ ដោយពុំមានការត្រួតពិនិត្យ និងគ្មានមានលិខិតស្នាមប៉ាស្ព័រ អ្វីឡើយ។ខណៈអាជ្ញាធរមូលដ្ឋានរួមនិងសមត្ថកិច្ចនគរបាល ការពារព្រំដែនគោក ប្រចាំនៅច្រកទ្វារព្រំដែនទ្វេភាគីដារ ហៅដូង៧ដើម បានរក្សាភាពស្ងៀមស្ងាត់ ងាប់ត្រចៀកស្ដូកមើលមិនឃើញ ស្ដាប់មិនលឺ នូវរាល់សកម្មភាពខាងលើ។ បង្ករជាក្ខណៈងាយស្រួល នឹងមានសុវត្ថិភាព សម្រាប់ខ្មែរចូលលេងល្បែងក្នុងកាស៊ីណូច្រកដារហៅដូង៧ដើមក៏ដូចជាផ្ដល់សុវត្ថិភាពសម្រាប់ ជនអន្តោរប្រវេសន៍វៀតណាម ដែលចូលមកលេងល្បែង នៅទីនោះផ្ទាល់។ ដើម្បីឱ្យមានការឆ្លើយតប និងការលើកឡើងខាងលើ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ បណ្ដាញសារព័ត៌មានយើងបានព្យាយាមសុំការបកស្រាយពីលោក ប៉ោង ស៊ីណាត អធិការស្រុកមេមត់…ដោយលោកថ្លែងយ៉ាងខ្លីថា ចាំបន្តិចខ្ញុំរវល់ រួចក៏ចុចបិទទូរស័ព្ទ។ រីឯលោក ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំបានថ្លែងយ៉ាងខ្លីថា ខ្ញុំកំពុងរវល់ ដោយលោកតម្រូវឱ្យទាក់ទងតាមប្រព័ន្ធ Telegram ជំនួសវិញ។លុះ«អ្នកសារព័ត៌មាន»ទំនាក់ទំនងសួរតាម Telegramទៀត ស្រាប់តែលោកស្នងការ ចូលមើលហើយ មិនឆ្លើយតប។ គួរបញ្ជាក់ថា.ស.ជ.ណ.សម្រាប់បើកអាជីវកម្មកាស៊ីណូនិងអាជ្ញាប័ណ្ណសម្រាប់ផ្ដល់ឱ្យកាស៊ីណូ ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយ។ពោលគឺ គោលការច្បាប់ គេតម្រូវឱ្យ តែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន ប៉ាស្ព័រ បានចុះលេខ ប្រថាប់ត្រាត្រឹមត្រូវ លេងល្បែងប៉ុណ្ណោះ ក្នុងនោះប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង។ ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូមច្រកដារហៅដូង៧ដើម បែរជាបើកដំណើរការអាជីវកម្ម ដោយកៀងគរឱ្យខ្មែរ ចូលលេងល្បែង ហើយក៏មានជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ ចូលមកលេងល្បែងថែមទៀត។ មិនសមណាអាជ្ញាធរនិងសមត្ថកិច្ចព្រំដែន អត់បង្ក្រាប ឬទប់ស្កាត់បែបនេះសោះ..?។ដោយសុខចិត្តរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនលឺ បណ្ដាលឱ្យសកម្មភាពទាំងនេះ ប្រព្រឹត្តទៅយ៉ាងរលូន បើទោះបីជាខុសច្បាប់ក៍ដោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *