កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតស្រាវជ្រាវ ឃាត់ខ្លួនជនជាតិថៃប្រុស.ស្រីចំនួន៧នាក់ ដកហូតអាវុធខ្លី២ដើម និងសារធាតុញៀនមួយចំនួន បញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ..!!!

ក្រុងប៉ោយប៉ែត ៖ ក្រោយពីមានការផ្ទុះអាវុធបង្កអសន្តិសុខកម្លាំងជំនាញស្រាវជ្រាវចាប់បានជនជាតិថៃប្រុស.ស្រីចំនួន៧នាក់និងដកហូតអាវុធខ្លី២ដើមនិងសារធាតុញៀនចំនួន១៦ប្រភេទត្រូវបានបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក សៅ សា រឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យដែលជាជនជាតិថៃចំនួន៧នាក់រួមមាន÷ ១.ឈ្មោះគីតធីជុង ស៊ុមប៊ុតភេទប្រុសអាយុ២៣ឆ្នាំ ២.ឈ្មោះ ស៊ីណាគីត សុងវិផុន ភេទប្រុសអាយុ២៦ឆ្នាំ ៣.ឈ្មោះ ស៊ីតណាវុធ ស៊ីនណាត្រាថុលណាកុល ភេទប្រុសអាយុ២៧ឆ្នាំ ៤.ឈ្មោះ ចាន់ឆន សុធិផាប៉ា ភេទប្រុសអាយុ២៣ឆ្នាំ ៥.ឈ្មោះ ភិរ៉ាផាត សៀកសាត ភេទប្រុសអាយុ២០ឆ្នាំ ៦.ឈ្មោះ ឌិឆា គីតសំផាន់ ភេទប្រុសអាយុ៣០ឆ្នាំ ៧.ឈ្មោះ ថានិដា ស៊ុតសែង ភេទស្រីអាយុ២៧ឆ្នាំជនជាតិទាំងនេះស្នាក់នៅក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី ០៣ ខែកក្តដា ឆ្នាំ២០២៣នៅវេលាម៉ោង១១ថ្ងៃត្រង់នៅចំណុចភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែតមានករណីផ្ទុះអាវុធហើយជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណរ៉េតព្រៈរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យហើយកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានចុះបង្ក្រាបឃាត់ខ្លួនជាតិថៃបានចំនួន៧នាក់ស្រី១នាក់និងរឹបអូសដកហូតវត្ថុតាងគ្រឿងញៀននិងសាធាតុញៀនមានចំនួន១៦ប្រភេទមាន១.ថ្នាំញៀនប្រភេទគ្រាប់ចតុកោណកែងចំនួន១៣គ្រាប់ ២.ថ្នាំគ្រាប់ចតុកោណកែង៨គ្រាប់៣.ថ្នាំគ្រាប់ពណ៌ស្វាយអក្ស(RR)ចំនួន២០គ្រាប់ ៤.ថ្នាំគ្រាប់ពណ៌ទឹកដោះគោ(DIOR)ចំនួន៤៩គ្រាប់៥.ថ្នាំគ្រាប់ពណ៌បៃតងអក្ស(FRIMIN5)ចំនួន៥បន្ទៈ ៦.ថ្នាំគ្រាប់ពណ៌ក្រហម(FRIMIN5) ចំនួន១៥បន្ទៈ ៧.ថ្នាំញៀនក្រាមពណ៌សថ្លា៣ថងស្មើ៣.៨២ក្រាម ៨.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៥គ្រឿង ៩.គ្រឿងញៀនប្រភេទម្ស៉ៅហ្មតសថ្លាចំនួន២៥ថងតូចស្មើ១២៣,៣១ក្រាម ១០.ថ្នាំគ្រាប់ពណ៌ការ៉ុតអក្ស(WY)ចំនួន៤៤០គ្រាប់ ១១.ថ្នាំគ្រាប់ពណ៌ក្រហម(WY)ចំនួន៥០គ្រាប់ស្មើ៤.៥០ក្រាម ១២.អាវុធខ្លី២ដើមមាន ២បង់២២គ្រាប់ ១៣.សៀវភៅប៉ាស្ព័រ៤ក្បាល ១៤.អត្តសញ្ញាណប័ណ្ណថៃ៣សន្លឹក១៥.ដបទឹកថ្នាំអក្ស(ALLERGIN)ចំនួន២៥ដប ១៦.ទូរស័ព្ទដៃ១គ្រឿង។ លោកវរសេនីយ៍ឯកសៅ សារឿនបានបញ្ជាក់ថានៅពេលចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន៧នាក់ស្រី១នាក់និងវត្ថុតាងគ្រឿងញៀនសាធាតុញៀនចំនួន១៦ប្រភេទគឺមានករណីផ្ទុះអាវុធហើយកម្លាំងស្រាវជ្រាវនិងបង្ក្រាបកាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ហើយត្រូវបាននាំយកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត.តាមចម្លើតសារភាពរបស់ជនសង្ស័យខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយជ័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *