ថ្ងៃទី៧ នៃយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តម អ៉ី ឈាន បន្តចុះផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកបក្សចំនួន ២ភូមិ ក្នុងឃុំស្ទឹងត្រង់

ប៉ៃលិន៖ ថ្ងៃទី៧ នៃការឃោសនារកសំឡេងឆ្នោតឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​​ចុះជួយខេត្ត និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅ​រសៀល​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលសមាជិក សមាជិកាបក្ស ចំនួនជាង ២០០នាក់ នៅ​ភូមិអូរដូនតាក្រោម និងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពី​របៀប​គូសសន្លឹក​ឆ្នោត​ឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន មានប្រសាសន៍លើកឡើង​ថា៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ និងប្រជាជន​កម្ពុជា នាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងតែងតែទទួលបាននូវការគាំទ្រភ្លូកទឹកភ្លូកដី​ពី​ប្រជាពលរដ្ឋក្នុងពេលបោះឆ្នោត ដោយក្នុងនោះមានកត្តា ៣សំខាន់ ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រ​គណបក្ស​​ប្រជាជនកម្ពុជាគឺ ១. គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ទី២. ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាព និងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍​ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ និង ទី៣. គោលនយោបាយគណបក្សប្រជាជនកម្ពុជា បានតម្កល់​ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ, ជានយោបាយជាក់ស្តែងនិយម និងឆ្លើយតបនឹងតម្រូវការរបស់​ប្រជាពលរដ្ឋ»។ លោក ជាបេក្ខជនតំណាងរាស្ត្រ បានមានប្រសាសន៍គូសបញ្ជាក់ពីសារៈសំខាន់ និងជាឱកាស ដែលសមាជិក-សមាជិកា គណបក្សត្រូវធ្វើការផ្សព្វផ្សាយពីកម្មវិធីនយោបាយ និងគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នាអាណត្តិទី៧ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីនយោបាយដែលបានផ្តល់អាទិភាពលើកិច្ច គាំពារសង្គម, បន្តធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើង, ប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូល សមធម៌ និងប្រកបដោយនិរន្តរភាព ។ លោក អ៉ី ឈាន បានមានប្រសាសន៍ជម្រាបជូនម្ចាស់ឆ្នោតថា៖ យោងតាមសេចក្តីសម្រេចជាឯកច្ឆ័ន្ទរបស់ គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រ បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត ពីព្រោះសម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋបុរសសម័យទំនើបកម្ពុជា និងជាបិតាសន្តិភាពកម្ពុជាដែលបានបញ្ចប់សង្គ្រាមស៊ីវិល នាំយកសុខសន្តិភាព និងការអភិវឌ្ឍ ហើយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដែលពោរពេញដោយសមត្ថភាព និងជាក្តីសង្ឃឹមរបស់ជាតិ និងប្រជាជនកម្ពុជាក្នុងការ​បន្ត​ការ​​អភិវឌ្ឍជាតិ បម្រើប្រជាពលរដ្ឋ និងការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែណដីកម្ពុជា។ លោក អ៉ី ឈាន និងក្រុមការងារ ក៍បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលបាន​ស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សបង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បី​ប្រជាជន ហើយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារ​បញ្ជាក់​អត្តសញ្ញាណ និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញភារកិច្ចជាពលរដ្ឋល្អ និងសូមគូសសញ្ញា​គាំទ្រ គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់​គណៈ​កម្មាធិការជាតិរៀប​ចំ​ការបោះឆ្នោតដើម្បីឱ្យសន្លឹកឆ្នោតបានការ និងមានតម្លៃ ។ អំឡុងពេលនៃការចុះឃោសនានេះ ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ និងក្រុមការងារ ក៏បានបង្រៀន​ប្រជាពលរដ្ឋឱ្យ​ចេះ​​គូស​សន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានស្នើសុំប្រជាពលរដ្ឋបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា និងគូសចំប្រអប់ឆ្នោត​គណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បី គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឱ្យ​រីកចម្រើនទៅ​មុខទៀត និងការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលមាន។ដោយ÷ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *