ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់អ្នកគាំទ្រ នៅឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់

ប៉ៃលិន៖ ថ្ងៃទី៩ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅព្រឹក​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ចំនួនជិត ៤០០នាក់ នៅភូមិកូនភ្នំ, ភូមិអូរឬស្សីលើ, ភូមិបឹងត្រកួន, ភូមិថ្នល់ទទឹង, ភូមិថ្នល់កែង, ភូមិអូរអណ្តូង ឃុំអូរអណ្តូង និងភូមិភូមិដីស្អិត​, ភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀប​គូសសន្លឹកឆ្នោតឱ្យត្រឹម​ត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើក​ឡើងថា៖ ក្រោមមាគាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា គឺប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ ដោយបានធ្វើឲ្យប្រទេសជាតិ មានសុខ​សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជា​ប្រទេសដែល​ប្រកាន់​យកនូវលទ្ធិប្រជាធិបតេយ្យ ​សេរី​ពហុបក្ស ដោយ​​​ការបោះ​ឆ្នោត​ គឺមាន​ការចូលរួម​ប្រកួតប្រជែង​ពី​គណបក្ស ​ចំនួន១៨ ដែលគណបក្សប្រជាជនកម្ពុជាយើង គឺមាន​លេខរៀងទី១៨  ប៉ុន្តែមានការបំផុសបំផុល របស់ពួកក្រុមជនអគតិផ្កាប់មុខមួយចំនួន ដែលគិតតែពីប្រយោជន៍ក្រុមខ្លួន បម្រើបរទេស ក្បត់ជាតិ បំផ្លាញជាតិ បានធ្វើការញុះញុង និងចោទថា ការបោះបោះឆ្នោតខាងមុខ មិនមានលិទ្ធិ​ប្រជាធិបតេយ្យ​​ទៅវិញ ។ លោកជំទាវប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ជំរុញដល់​មន្រ្តីគណបក្ស​ប្រជាជន​កម្ពុជាទាំងអស់ ត្រូវចុះឱ្យដល់មូលដ្ឋាន និងគ្រប់គ្រងឱ្យបានចំពោះការធ្វើចំណាកស្រុកទាំងក្នុងប្រទេស និង ក្រៅ​ប្រទេសរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងខិតខំផ្សព្វផ្សាយជំរុញឱ្យពួកគាត់ទៅ​បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបាន​គ្រប់ៗ​គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយខេត្តប៉ៃលិនយើង ឯកឧត្តម អ៉ី ឈាន បានឈរ​ឈ្មោះជា​បេក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី១ ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍​ឱ្យដឹង​ថា៖ ជាង ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាង​លំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិយើងឱ្យបានរីកចំរើនលើគ្រប់វិស័យ ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ របស់​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស ជាក់ស្តែងនៅខេត្តប៉ៃលិនយើង ពីមួយ​អាណត្តិ​ទៅមួយអាណត្តិ គឺបានខិតខំអភិវឌ្ឍតាមមូលដ្ឋាន ឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបំរើឱ្យ ផលប្រយោជន៍ ក្នុងជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ ។ ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បន្តថា៖ ជាមួយនឹងរដូវឃោសនា បោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ មានគណបក្សនយោបាយមួយចំនួន មិនបានធ្វើសកម្មភាពឃោសនាទេ តែគេធ្វើ​សកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់ និងធ្វើការបំផុសបំផុលសកម្មភាពអគតិមួយចំនួន ដូច្នេះសូមបងប្អូន​ប្រជាពល​រដ្ឋ កុំជឿឱ្យសោះ ព្រោះគ្រាន់តែថា គ្រាន់តែនិយាយ អ្នកណាក៏ចេះដែរ សំខាន់លទ្ធផលជាក់ស្តែង ហើយមានតែគណបក្ស​ប្រជាជនកម្ពុជាទេ ដែលមិនសន្យា និងមិនដើរខ្សឹប ហ៊ាននិយាយ ហ៊ានធ្វើ ដោយបានលេចឡើងនូវសមិទ្ធិផលជាច្រើន​នៅតាមមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត ។ ឯកឧត្តម អ៉ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ «សុខសន្តិភាព និងសមិទ្ធិផលទាំងអស់ ដែលកើត​មាន​​ឡើង​នៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តប៉ៃលិន របស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការ​តាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយកនាថ្ងៃអនាគត» ។ អំឡុងពេលនៃការចុះឃោសនានេះ ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងក្រុមការងារ ក៏បាន​បង្រៀនប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានស្នើសុំប្រជាពលរដ្ឋបន្តគាំទ្រ គណបក្សប្រជាជន​កម្ពុជា និងគូសចំប្រអប់ឆ្នោតគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីឱ្យគណបក្ស​ប្រជាជន​កម្ពុជា បន្តដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើនទៅមុខទៀត និងការពារថែរក្សាសុខសន្តិភាព ៕ដោយ÷ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *