សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចងសម្ព័ន្ធភាពជាដៃគូរវាងអង្គការ សមាគម ចំនួន ១៤

ភ្នំពេញ ៖ លោក ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានជួបប្រជុំពិភាក្សាការងារជាមួយប្រធានអង្គការ និងសមាគម ក្រៅរដ្ឋាភិបាល ចំនួន ១៣ស្ថាប័ន ស្តីពីការចងសម្ព័ន្ធភាពជាដៃគូសហការ នៅភោជនីយដ្ឋានសួគ៌ា កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ ។ ជាលទ្ធផល ៖ អង្គការ សមាគមទាំង១៤ បានសម្រេចគ្នាជាឯកច្ឆន្ទចងសម្ព័ន្ធភាពជាដៃគូសហការ ចាប់ពីថ្ងៃនេះតទៅ ដើម្បីជួយគ្នាទៅវិញទៅមក រួមគ្នាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ជាពិសេសរួមគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *