(ខេត្តបាត់ដំបង)៖ កម្លាំងនករបាលនៃ អធិការរដ្ឋាននគរបាល ស្រុកថ្មគោលសហការណ៍ ជាមួយកម្លាំង នគរបាលប៉ស្តិ៍រដ្ឋបាល ឃុំរូងងជ្រៃចុះបង្ក្រាប តាំងល្បែងជល់មាន់មួយ កន្លែងនិងឃាត់ ខ្លួនបានអ្នកពាក់ព័ន្ធ ចំនួន៣នាក់កាលពី រសៀលថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៩វេលាម៉ោង ១៤និ៣០នាទីនៅ ចំណុចលើផ្លូវលំប្រឡាយ ខាងកើតស្ថិតក្នុងទួលឃុំ រូងជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណីចុះ បង្ក្រាប់ទីតាំងល្បែង ស៊ីសងជល់មាន់ខាង លើនេះកម្លាំង ជំនាញឃាត់ខ្លួនជន សង្ស័យពាក់ព័ន្ធបាន ចំនួន៣នាក់ទី១ឈ្មោះ សន គ្រុយ ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិទំនាប ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបងទី២ឈ្មោះ ចាន់ ជឿន ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិទំនាប ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបងនិងទី៣ ឈ្មោះ ភូ វ៉ើន ភេទប្រុសអាយុ៦២ឆ្នាំ រស់នៅភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពីចុះបង្ក្រាប់ និងឃាត់ខ្លួនបានជង្ស័យ ពាក់ព័ន្ធនៅចំណុចខាង លើកម្លាំងជំនាញដកហូត បានវត្ថាងរួមមាន មាន់ជល់ចំនួន០២ក្បាល សង្វៀនជល់មាន់ចំនួន០១ កំរាលក្រាលចំនួន០២ ចង្រ្កានហ្គាសចំនួន០១ ជញ្ជីងតូចចំនួន០១ ឆ្នាំងតូចចំនួន០១ ធុងជ័រចំនួន០១ ម៉ូតូចំនួន១៣គ្រឿងនិងម៉ូតូចំនួន១៣គ្រឿង។
លោកវរសេនីយ៍ឯកផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានប្រាប់អោយដឹងថាករណីចុះបង្ក្រាបទីតាំងជល់មាន់ខាងលើនេះគឺកម្លាំងរបស់លោកទទួលបានសេចក្តីរាយការពីប្រជាពលរដ្ឋដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងយកចិត្តទុកដាក់ពីឯកឧត្ត ឧត្តសេនីយ៍ទោអ៊ុចសុខុនស្នងការនគរបាលខេត្តបាត់ដំបងនិងដើម្បីរក្សាភូមិឃុំមានសុវត្ថភាពលោកក៏បានដឹងនាំងកម្លាំងនិងសហការជាមួយកម្លាំងប៉ុស្តិ៍រូងជ្រៃចុះបង្ក្រាប់បានទីតាំងល្បែងសងជល់មាន់ខាងលើតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យ ពាក់ព័ន្ធទាំង៣នាក់ ខាងលើក្រោយពីកម្លាំង ជំនាញឃាត់ក៏បាននាំង យកមកសួរនាំនៅ អធិការរដ្ឋាននគរបាល ស្រុកថ្មគោដើម្បីធ្វើកិច្ច សន្យាបញ្ឈប់លែងតទៅ ទៀតចំណែចវត្ថុ តាងត្រូវបានដុតកម្ទេច ចោលក្រោយពីចុះ បង្ក្រាបរួចរាល់ផងដែរ៕