(ខេត្តបន្ទាយមានជ័យ)៖ យោងតាមប្រភពពី ក្រុមឈ្មួញរកស៊ីដឹក ជញ្ជូញទំនិញទាំងតូចទាំងធំ និងពីព្រំដែនកម្ពុជាថៃនិង អាជីវករមួយចំនួនបាន ត្អូញត្អែរពីការរកស៊ីរបស់ខ្លួន ខណៈពេល ដែលលោក ឈួន សោភា ប្រធានការិយាល័យ គយចល័ត ប្រាំតំបន់គ្រប់គ្រង ចំនួន៥ខេត្តគឺ បន្ទាយមានជ័យ-ឧត្តរមានជ័យ-សៀមរាប-កំពង់ធំ និងព្រះវិហារ បាននិងកំពង់ប្រើអំណាច របស់ខ្លួនក្នុងការគាប សង្កត់ដល់ក្រុមឈ្មួញរក ស៊ីទាំងនោះដោយ ឲ្យបង់លុយតាមក្រោមតុ និងលើតុ តាមរបៀបពុករលួយ មិនខ្លាចពីចំណាត់ការ របស់អង្គភាពប្រឆាំងអំពើ ពុករលួយ (ACU) ជាពិសេសក្រុម ឈ្មួញរកស៊ីម៉ូតូនាំ ចូលតាមច្រកបឹងត្រកួន ដែលទោះជាម៉ូតូខ្លះឈ្មួញ បានបង់ ពន្ធនាំចូលត្រឹមត្រូវ តាមច្បាប់នៅស្នាក់ការគយ ប្រចាំច្រកព្រំដែនរួច ក៏ដោយក្តី នៅតែគេចមិនផុតពីការ បង្ក្រាបគាបយកលុយ ពីសំណាក់លោក ឈួន សោភា និងមន្ត្រីគយក្រោម ឱវាទរបស់ គាត់ដដែលដោយគ្មាន ការយោគយល់អ្វីទាំងអស់ ដែលទង្វើនេះត្រូវបាន គេចាត់ទុកថា គឺជាការអនុវត្តន៍ ច្បាប់ហួសព្រំដែន ឬប្រើអំណាចតាម តែអំពើចិត្ត រហូតផ្អើលដល់លោក បណ្ឌិត គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ទើបមានការ ដោះលែងទៅវិញ។
សូមរំលឹកកផងដែរថា កន្លងមកលោក ឈួន សោភា ធ្លាប់ត្រូវបាន លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញលិខិតលេខ ១២០៦/១៩ អ គ រ ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ជម្រាបជូនទៅ ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស អញ្ជើញលោក ឈួន សោភា អត្ថលេខ៤៣៦ ជាប្រធានការិយាល័យ ស្រាវជ្រាវ និងបង្ក្រាប អំពើរត់គេចពន្ធតំបន់៥ ដើម្បីបំភ្លឺការងារមួយ ចំនួនតាមរយៈលោកប្រធាន នាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៅនាយកដ្ឋានហិរញវត្ថុ និងបុគ្គលិក កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្តងរួចទៅហើយ បន្ទាបពីមានក្រុមអ្នក រកស៊ីដឹកជញ្ជូនទំនិញ និងអាជីវករជាច្រើន នាក់បានផ្ទុះការតវ៉ារហូត ឈានដល់ការបិទផ្លូវនៅ ចំណុចមុខស្នាក់ការគយ ចល័តជិតស្ពានទឹកថ្លា ស្ថិតក្នុងក្រុង សេរីសោភ័ណ ខេត្តបន្ទយមានជ័យ។
ប្រភពបន្តថា កាលពីប៉ុន្មានខែមុន លោក ឈួន សោភា និងលោក ឈួន សុវណ្ណារី មេគយចល័តខាង លិចស្ពានទឹកថ្លា បានពង្រាយកូនចៅ ដាក់កុងត្រូលជជុះនៅក្នុង ភូមិអូរបីជាន់ ស្រុកអូរជ្រៅ ហើយបានធ្វើការជិះ រថយន្តប្រដេញតាមចាប់ម៉ូតូ និងបើករថយន្ត បុកគេចពន្ធ១គ្រឿង បង្ករឲ្យភាគី ខាងម៉ូតូរងរបួសយ៉ាង ធ្ងន់ធ្ងរផងដែរ។
ប្រភពខាងបញ្ជាក់ថា គយចល័តជិះឡានដេញបុកអ្នក បើកម៉ូតូគេចពន្ធពី ថៃមកកម្ពុជា ដោយគេមិនបានចូល ទៅបង់លុយ។
តាមប្រភពបន្ថែមថា កុំថាឡើយទំនិញមានច្បាប់ រឺ អត់ច្បាប់គឺមិនអាចគេចផុតពីកណ្តាប់ដៃរបស់ គយចល័តស្ពានទឹក ថ្លាបាននោះទេ បើសិនមិនចូល ទៅបង់លុយ។
ក្រុមឈ្មួញរក ស៊ីដឹកជញ្ជូនទំនិញ និងអាជីវករ ក៏ដូចជាឈ្មួញរក ស៊ីនាំចូលម៉ូតូពីប្រទេស ថៃមួយចំនួន អំពាវនាវទៅដល់ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា លោកបណ្ឌិត គុណ ញឹម គួរតែមានវិធានការ ផ្នែកច្បាប់រដ្ឋបាលលើលោក ឈួន សោភា ឬដកគ្រវែងចោលតែម្តង កុំឲ្យគាត់ចេះតែបង្កព្យុះ ភ្លៀងតាមអំពើចិត្ត ប្រើអំណាចគាបសង្កត់ ដល់ក្រុមឈ្មួញរកស៊ី ប្រយោជន៍ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន តាមរបៀបពុករលួយ មិនខ្វល់ពីការរិះគន់ ផ្ទុយពីក្រមសីលធម៌ វិជ្ជាជីវៈ និងបទបញ្ជា ផ្ទៃក្នុងរបស់អង្គភាព អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ពាក់ព័ន្ធជុំវិញខាង លើអង្គភាពសារព័ត៌មាន យើងមិនអាចសុំការ បំភ្លឺពីឈួន សោភា ប្រធានការិយាល័យ គយចល័ត ប្រាំតំបន់គ្រប់គ្រង ចំនួន៥ខេត្តខាងលើបាន ឡើយដោយគ្មានលេខ ទំនាក់ទំនងទោះជាយ៉ាង ណាអង្គភាពសារព័ត៌មាន យើងរងចាំការបំភ្លឺពី លោកសោភា ប្រធានការិយាល័យ គយចល័ត ខាងលើរាល់ម៉ោងធ្វើការ៕