លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះសួរសុខទុក្ខ និងចែកមុងជូនកងកម្លាំងវរសេនាតូចការពារព្រំដែនគោកទាំង៤ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ..!!!

បន្ទាយមានជ័យ :នៅព្រឹកថ្ងៃទី ២៧ ខែ កក្តដា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកមុងជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការដ្ឋាន វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨០៧ ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី វរសេនីយ៍ អធិការ អធិការរង ទទួលផែនការងារសេនាធិការ ក្រុង.ស្រុកទាំង៩ និងលោក-លោកស្រី វរសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះក៏បានពាំនាំការសួសុខទុក្ខ ពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ,ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ជំនួយការដឹកនាំការងារព្រំដែនទទួលទិស ភូមិភាគទី ៣ ភូមិភាគទី៤ និងភូមិភាគ៥ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ ដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ព្រមទាំងកម្លាំងអស់ ចំណុះស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានធ្វើការបែងចែកមុងដល់កងកម្លាំងតាមព្រំដែនគោកក៏ដូចជាកម្លាំងទូទាំងខេត្តសរុប ៥១០០មុង(ប្រាំពាន់មួយរយមុង) និងបានក្រើន រំលឹកដល់កម្លាំងទាំងអស់ឱ្យថែរក្សាសុខភាព ព្រោះជារដូវ មានភ្លៀងធ្លាក់ និងជារដូវកាលជំងឺគ្រុនចាញ់ សូមកងកម្លាំងទាំងអស់ប្រកាន់ភ្ជាប់នូវ ការរក្សាអនាម័យ ពេលយាមល្បាត ត្រូវស្លៀកពាក់ឱ្យបានជិតល្អ ជាពិសេសពេលចូលសំរាកដាក់មុងឲ្យបានត្រឹមត្រូវជានិច្ច ។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់កងកម្លាំងការពារព្រំដែនគោក នៃវរសេនាតូចទាំង៤ និងកងកម្លាំងទូទាំងខេត្ត ដែលបាននិងកំពុងខិតខំលះបង់កម្លាំងកាយចិត្តក្នុងកិច្ចការពារ សំដៅថែរក្សាការពារបូរណភាពទឹកដី ឯករាជ្យ និងអធិបតេយ្យភាព របស់មាតុភូមិកម្ពុជាដែលខិតខំកសាងឡើងដោយលំបាក មិនឱ្យមានសត្រូវណាមករំលោភបំពាន និង បំផ្លាញបានឡើយ។ លើសពីនេះទៀត សកម្មភាពនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយភាពកក់ក្ដៅ យ៉ាងយកចិត្តទុក្ខដាក់រវាងថ្នាក់ដឹកនាំ កងកម្លាំងវរសេនាតូចការពារព្រំដែនគោក និងកងកម្លាំងទូទាំងខេត្ត ។ ជាពិសេសថ្មីៗកន្លងទៅនេះ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិកទី៧កន្លងទៅទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងការពារបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់សង្គម ដោយបាននាំមកនូវសន្តិសុខល្អជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *