លោកវីរៈសេនីយ៍ឯកទឹមវិច្ឆ័យអធិការនគរបាលស្រុកសំពៅលូនដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាគ្រឿង ញៀនដ៏សកម្ម ០២នាក់ យកមកអនុវត្តតាមនីតិវិធីច្បាប់..!!!

បាត់ដំបង ៖ កម្លាំងនគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹ ម វិឆ័យ ជាអធិការ បានចុះបង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៧ ខែកក្ក ដា ឆ្នាំ២០២៣ នៅចំ ណុចក្រុមទី១៧ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងនោះម្នាក់ឈ្មោះ សុង សារិន ភេទស្រី អាយុ៣៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហឿន គឹមស៊្រាន់ ភេទស្រី អាយុ៦១ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិអូរកណ្តោល ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ១៩ថង់ និងច្រកក្នុងទុយោចំនួន ៩៤កំណាត់ សង្ស័យមានសារធាតុញៀននិងទូរស័ព្ទដៃ(ចាស់)ចំ នួ ន០២គ្រឿង ។
បន្ទាប់ពីចាប់ប្រមូលយកបាន ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននគរបាលស្រុក កំពុងសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *