ជនសង្ស័យដែលបាញ់ សម្លា ប់បុរសម្នាក់ជាជនជាតិវៀតណាមហេីយរត់ឡេីងរថយន្តដេីម្បីជិះគេចខ្លួន សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស ចំនួន១១នាក់យកទៅសាកសួរ..!!!

ភ្នំពេញ ÷ កម្លាំងសមត្ថកិច្ចកំពុងឡោមព័ន្ធចាប់ក្រុមជនសង្ស័យដែល បាញ់សម្លា ប់ជនជាតិវៀតណាម នៅសណ្ឋាគារ សូផៃ ស្ថិតនៅផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ១១នាក់ យកទៅសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌទាក់ទងករណីឃាតកម្ម.បាញ់សម្លាប់ បុរសជនជាតិវៀតណាមម្នាក់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ MINH HUNG KHOUN អាយុជាង ៣០ឆ្នាំ ជាជនជាតិវៀតណាម។ នៅលើខ្លួនជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន ៣គ្រាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *