នាយពាក់មីតារាកំប្លែងដ៏ល្បីពេលនេះភ័យស្លន់ស្លោឡើងសោះបាស់ជ្រោងក្រោយប្រពន្ធចូលគ្លីនិកកែសម្ជស្សមួយកន្លែង មាន ស្លាក យីហោ « អេស ៨៨ ប៊ី យូ ធី ផ្សារ ធំ ថ្មី » ត្រូវ គេ សង្ស័យ ថា អាច មក ពី ការ ខ្វះ បច្ចេកទេស ត្រូវ បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ ភ្លាម ៗ នៅ មន្ទីរពេទ្យកាល់ ម៉ែ ត..!!!

រាជធានី ភ្នំពេញ ៖ បើ តាម សេចក្តីរាយការណ៍ បឋម បានឱ្យ ដឹង ថា គ្លីនិក កែសម្ពស្ស មួយ កន្លែង មាន ស្លាក យីហោ « អេស ៨៨ ប៊ី យូ ធី ផ្សារ ធំ ថ្មី » បាន កែសម្ពស្ស ឲ្យ ស្ត្រី ម្នាក់ ដែល ត្រូវ បាន គេ ដឹង ថា គឺជា ប្រពន្ធ របស់ នាយ ពាក់ មី ។ ហើយ ក៏ ត្រូវ គេ សង្ស័យ ថា អាច មក ពី ការ ខ្វះ បច្ចេកទេស ទើប ធ្វើ ឲ្យ ស្ត្រី រូប នោះ ( ប្រពន្ធ ពាក់ មី ) មាន អាកា រៈ ក្អួត និង រាក ធ្ងន់ធ្ងរ រហូត ដល់ ថ្នាក់ បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ កាល់ ម៉ែ ត បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ៥ ល្ងាច ថ្ងៃ ទី ៣ ខែសីហា ឆ្នាំ ២០២៣ ស្ថិត នៅ ចំណុច ផ្ទះ លេខ ១១០ ផ្លូវ ៥៣ ក្នុង សង្កាត់ ផ្សារ ថ្មី ទី ៣ ខណ្ឌដូនពេញ ។
សេចក្តីរាយការណ៍ បន្ត ថា ស្ត្រី រង គ្រោះ ខាងលើ មានឈ្មោះ ជា សុធី ម អាយុ ៤០ ឆ្នាំ ស្នាក់ នៅផ្ទះ លេខ 14Eo ផ្លូវជាតិ ៥ ស្ថិត ក្នុងភូមិ បឹង ឈូក សង្កាត់ គីឡូម៉ែត្រ ៦ ស្ថិត ក្នុង មូលដ្ឋាន ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។ ហើយ បើ ប្រភព ពី ប្រជាពលរដ្ឋ បាន ឲ្យ ដឹង ថា ស្ត្រី រង គ្រោះ វ័យ ៤០ ឆ្នាំ រូប នោះ គឺជា ភរិយា របស់ តារា កំប្លែង នាយ ពាក់ មី ផង ដែរ ។
យោង តាម ប្រភព ព័ត៌មាន ពី កន្លែង កើតហេតុ បាន ឲ្យ ដឹង ថា មុន ពេល កើតហេតុ ស្ត្រី រង គ្រោះ បាន ទៅ ទទួល សេវាកម្ម នៅ គ្លីនិក កែសម្ពស្ស មួយ កន្លែង មាន ស្លាក យីហោ « អេស ៨៨ ប៊ី យូ ធី ផ្សារ ធំ ថ្មី » កាលពី វេលា ម៉ោង ១ និង ៣៥ នាទី រសៀល ថ្ងៃ ទី ២ ខែសីហា ឆ្នាំ ២០២៣ ។ បន្ទាប់ ពី ទទួល សេវាកម្ម រួចរាល់ ស្ត្រី រង គ្រោះ ( ប្រពន្ធ ពាក់ មី ) បាន ត្រឡប់ ទៅ គេហដ្ឋាន វិញ ប៉ុន្តែ ពេល នោះ ស្រាប់តែ មាន អាកា រៈ មិន ស្រួល ក្នុង ខ្លួន បណ្តាល ឲ្យ ក្អួត និង រាក ធ្ងន់ធ្ងរ រហូត ដល់ ក្រុម គ្រួសារ បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ កាល់ ម៉ែ ត ភ្លាម ៗ តែ ម្តង ។
ក្រោយ ពី ទទួល ដំណឹង នេះ ភ្លាម សមត្ថកិច្ច ក៏ បាន ទៅ ដល់ មន្ទីរពេទ្យ និង ធ្វើការ សាកសួរ ពី ស្ថានភាព អាកា រៈ របស់ ស្ត្រី រង គ្រោះ ព្រមទាំង បាន សហការ ជាមួយ ក្រុម គ្រួសារ ជន រង គ្រោះ រួច ធ្វើ ដំណើរ ទៅ កាន់ ទីតាំង គ្លីនិក កែសម្ពស្ស ខាងលើ ដើម្បី ធ្វើការ ត្រួតពិនិត្យ ផង ដែរ ។ ប៉ុន្តែ ម្ចាស់ គ្លីនិក ហាក់បីដូចជា បានដឹង ដំណឹង នេះ មុន ក៏ បិទទ្វារ គ្លីនិក របស់ ខ្លួន ថែម ទាំង បិទ ទាំង ទូរស័ព្ទ ទាក់ទង មិន ចូល រួច រត់គេច ខ្លួន បាត់ តែ ម្តង ។
លុះ រហូត ដល់ វេលា ម៉ោង ៥ ល្ងាច ថ្ងៃ ទី ៣ ខែសីហា ឆ្នាំ ២០២៣ ដោយ មានការ ដឹកនាំ ផ្ទាល់ ពី លោក ព្រះរាជអាជ្ញា រង ទី មុនិ ន្ន អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បាន បង្កើត គណៈកម្មាធិការ ចូលរួម រួម មាន ៖ អភិបាលរង ខណ្ឌ អធិការរង អនុ ការិយាល័យ និយតកម្ម សុខាភិបាល ប្រធាន នីតិកម្ម ខណ្ឌ ព្រមទាំង លោក ចៅសង្កាត់ និង នាយ ប៉ុស្តិ៍ ចុះ ទៅ ធ្វើការ ត្រួតពិនិត្យ ទីតាំង ខាងលើ ជា លទ្ធផល បាន រក ឃើញ ថា គ្លីនិក ខាងលើ នេះ ពុំ មានច្បាប់ អនុញ្ញាតិ ពី ក្រសួងសុខាភិបាល នោះ ទេ ។
ក្រោយ ពី ធ្វើការ ការ ត្រួតពិនិត្យ រួច មន្ត្រី ជំនាញ បាន ចាប់ យក វត្ថុ តាង មួយ ចំនួន ដើម្បី យក ទៅ ពិសោធន៍ នៅ ក្រសួងសុខាភិបាល ។ ហើយ ចំពោះ ទីតាំង ខាងលើ នេះ ដែរ ត្រូវ បាន គណៈកម្មាធិការ ធ្វើ កំណត់ហេតុ សម្រេច បិទ និង ផ្អាក ដំណើរការ ជា បណ្តោះអាសន្ន ។ រីឯ ម្ចាស់ ទីតាំង ខាងលើ កំពុង ស្ថិត ក្រោម ការ តាមដាន ស្រាវជ្រាវ របស់ សមត្ថកិច្ច ជំនាញ ដើម្បី ស្វែងរក ខ្លួន អោយ ចូល មក បំភ្លឺ ក្នុង ករណី នេះ និង ចាត់វិធានការ តាម នីតិវិធី ច្បាប់ នៅ ពេល ក្រោយ ។
គួរ បញ្ជាក់ ផង ដែរ ថា បើ តាម យោង តាម រយៈ ការ បង្ហោះ សារ នៅ លើ បណ្ដាញ សង្គម របស់ នាយ ពាក់ មី បាន ប្រាប់ ឱ្យ ដឹងផង ដែរ ថា ប្រពន្ធ ខ្ញុំ សង្គ្រោះ បន្ទាន់ នៅ បន្ទប់ ICU ២ ថ្ងៃ ហើយ បន្ទាប់ ពី គាត់ បាន ព្យួរសេរ៉ូម ឱ្យ សាច់ ស នៅ មជ្ឈមណ្ឌល កែ សម្ផស្ស S88 Beauty នៅ ថ្ងៃ ពុធ ទី ២ វេលា ម៉ោង ១ រសៀល តើ ម្ចាស់ S88 Beauty ទាំង ១៣ សេវា ជា នរណា?

You might like

Leave a Reply

Your email address will not be published. Required fields are marked *