(ខេត្តព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តព្រះសីហនុចុះបង្ក្រាប សត្វព្រៃមួយកន្លែងនិងរឹប អូសបានសត្វរស់ និងសាច់ទើបនឹង ព្រលះជាច្រើនគីឡូទៀត កាលពីរសៀលថ្ងៃទី១៧ខែតុលា ឆ្នាំ២០១៩វេលាម៉ោង១៦ និង២០នាទីស្ថិតក្នុងភូមិបឹង រាំងឃុំសាមគ្គីស្រុក ព្រៃនប់ខេត្តព្រះសីហនុ។
នៅក្នុងកិច្ចការចុះ បង្ក្រាបគេឃើញមាន សមាសភាពកម្លាំង ចម្រុះចូលរួមមានកម្លាំង អន្តរាគមន៍ បង្ក្រាបបទល្មើស សត្វព្រៃចល័តនៃរដ្ឋាល ព្រៃឈើកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស អង្គការសម្ព័ន្ធ មិត្តសត្វព្រៃ (WILDLIFE ALLIANCE) កម្លាំងកងរាជអាវុធ ហត្ថស្រុកព្រៃនប់មេភូមិ បឹងរាំងនគរបាល ប៉ុស្តិរដ្ឋបាលឃុំសាមគ្គី និងរដ្ឋបាលជលផល ស្រុកព្រៃនប់ផងដែរ។
ក្រោពីកម្លាំងជំនាញ ចម្រុះចុះពិនិត្យនិងបាន ធ្វើការឆែកឆេកម្លាំងជំនាញ រកឃើញនិងដកហូត បានវត្ថុតាងរួមមាន សាច់ជ្រូកព្រៃស្រស់ ចំនួន១០០គីឡូក្រាម សត្វត្រគួតរស់ចំនួន២២គីឡូ ក្រាមសត្វ ត្រគួតងាប់ចំនួន១៣គីឡូក្រាម សត្វកុកសំបកទំពាំង ងាប់ចំនួន១៥ក្បាលសត្វ អណ្តើកភ្នំរស់ចំនួន ៨២ក្បាលស្មើរនិង៨៧គីឡូ ក្រាមសត្វអណ្តើកសោម ឈ្មោលរស់ចំនួន១២៨ក្បាលស្មើរនិង ៩៤គីឡូក្រាម សត្វ អណ្តើកបិតមុខរស់ ចំនួន៤ក្បាលស្មើរនិង ០៣.៥០គីឡូ ក្រាមនិងសត្វពស់ចាន់ តាម៉មរស់ចំនួន០៣កីឡុក្រាម។
បច្ចុប្បន្នវត្ថុតាងរួមមាន ម្ចាស់ទីតាំងនិងសត្វព្រៃ ត្រូវបានកម្លាំងជំនាញ ចំចម្រុះបាននាំខ្លួនយក ទៅកសាងសុំនុំរឿង ដើម្បីចាត់ការទៅតាម តិនិវីធីច្បាប់៕