ព្រហើនណាស់ អ្នកបើកបរម៉ូតូកង់បី បើកឆ្លងផ្លូវដែក មិនប្រយ័ត្ន រថភ្លើងបើកបុក ក្រឡាប់កៀបជាប់ឯអ្នក បើកស្ទុះលោត ចុះរត់បាត់

(ភ្នំពេញ)៖ អ្នកបើកបរម៉ូតូកង់ បីឥណ្ឌាមួយគ្រឿង មិនប្រយ័ត្ន ខណៈពេលបើក ឆ្លងផ្លូវដែក ត្រូវបានរថភ្លើង ដឹកអ្នកដំណើរបើក បុករុកកល់កៀបជាប់ ឯអ្នកបើក បរម៉ូតូកង់បីភ័យ ស្ទុះលោតចុះ រត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះ បានកើតឡើងកាល ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីនៅចំណុច ផ្លូវដែក ភូមិដីថ្មី  សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

បើតាមអ្នកដែលបាន ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បី ឥណ្ឌាពណ៌លឿង មួយគ្រឿងពាក់ស្លាក លេខភ្នំពេញ ១GS-៣៩៣៣ បានបើកតាមផ្លូវលំ ក្នុងភូមិដីថ្មី ឆ្លងផ្លូវដែក គោលបំណងឆ្លង ទៅផ្លូវម្ខាងទៀត ចូលភូមិប៉ប្រ៉ក ជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ប៉ុន្តែអ្នកបើកបរម៉ូតូកង់បី មុនឆ្លងកាត់ផ្លូវដែក មិនបានមើលឆ្វេងស្តាំ ក៏ត្រូវរថភ្លើង ដឹកអ្នកដំណើរ ដែលបើកពីកើតទៅលិច បុករុញក្រឡាប់ កល់កៀបជាប់នឹង ក្បាលរថភ្លើង ឯអ្នកបើកម៉ូតូកង់ បីមិនមានរងគ្រោះទេ តែភ័យលស់ព្រលឹងចុងសក់ ស្ទុះលោតចុះ រត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់កើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ចំណុច កើតហេតុ សល់តែម៉ូតូកង់បី ឯម្ចាស់គេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចយក ម៉ូតូកង់បីទៅរក្សាទុកនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីបន្តស្រាវជ្រាវ រកម្ចាស់មកដោះស្រាយ ចំណែកឯ រថភ្លើងបន្តដំណើរដឹកភ្ញៀវឆ្ពោះចូលទៅព្រលានយន្ត ហោះពោធិចិនតុង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *