លោកវរសេនីយ៍ឯក​ ម៉ង់​ ស៊ី​ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំកម្លាំងសួរ​សុខទុក្ខលោកមេបញ្ជាការរងដែលកំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ..!!!

បាត់ដំបង÷ស្រុកសំពៅលូននៅថ្ងៃអង្គារ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ច ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ខែសីហាឆ្នាំ២០ ២៣ម៉ោ ង០៩និង៣០នាទីស្របតាមយោបល់​ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​និងលោ​ក វរសេនីយ៍ឯក​ ហាត​ ឡៃឡែ​ ស្នងការរងទទួលផែនការងារនគរ​បា​លព្រំដែន​ លោកវរសេនីយ៍​ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចន​គរបាលការពារព្រំដែ​នកគោក​លេខ ៨១៧​ បានដឹកនាំលោកមេបញ្ជា ការរង លោកនាយ​ លោក​ នាយរងផ្នែក និងកម្លាំងក្នុងអង្គភាពទៅសួរសុខទុក្ខ​លោកវរសេនីយ៍ទោ ពោ អុល មេ​បញ្ជាការរង ដែលកំពុងសំរាកព្យាបាលជម្ងឺវះកាត់ពោះវៀនដុះខ្នែង នៅក្នុងគ្លីនិកឯកជនមួយកន្លែងក្នុងស្រុកសំពៅលូន ។ ក្នុងការសាកសួរសំណេះសំណាលលោកមេប ញ្ជាការនិងកងកម្លាំងទាំងអស់បានជូនពរដល់លោកមេ បញ្ជាការរង ឆាប់បានជាសះស្បើយពីជម្ងឺក្នុងពេ លឆាប់ៗនេះផងដែរ។ ជាមួយនឹងការសាកសួរនេះលោកមេបញ្ជាការបាននាំយកថវិកាចំនួន​៦៩០,​០​០០រៀល(ហុកសិបប្រាំបួនម៉ឺនរៀល) ទឹកដោះគោឆៅទឹកបរិសុទ្ធ និងទឹកត្រចៀ​កកាំ យកមកជូន ក្នុងពេលនោះដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *