(ប្រទេសថៃ)៖ពលករខ្មែរម្នាក់ត្រូវ កម្លាំងតំរួតថៃឃាត់ខ្លួន បន្ទាប់ពីទំលុះជញ្ជាំង លួចមើលរូប កាយគេ និងត្រូវបានជនរងគ្រោះ ខលប្តឹងសមត្ថកិច្ចថៃ អោយធ្វើការអន្តរាគមន៍ និងត្រូវបាន ឃាត់ខ្លួន ភ្លាមៗកាលពីថ្ងៃទី ១៧ខែតុលាឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយ កន្លែងស្ថិតតក្នុងខេត្ត ឈុន បូរីប្រទេសថៃ។
បើយោងតាមរបាយការណ៍ពី មន្ត្រីនគរបាលខេត្តឈុនបូរី បានអោយដឹងថា ជនសង្ស័យដែល កម្លាំង ជំនាញឃាត់ខ្លួនបាន មានឈ្មោះឆានៀន ភេទប្រុសអាយុ២៦ឆ្នាំ ជាពលករធ្វើការនៅ ក្នុងប្រទេសថៃចំណែក ជនរងគ្រោះមាន ឈ្មោះអ.រ.យ.ភេទស្រីអាយុ ១៩ឆ្នាំជាពលករធ្វើការ នៅក្នុងប្រទេសថៃនិង រស់នៅបន្ទប់ជួលជាប់គ្នា ជាមួយនិងជនសង្ស័យ។
យោងតាមប្រភព ពីកន្លែងកើតបានអោយ ដឹងថាមុនពេលកើតហេតុ នារីរងគ្រោះបានដេក លក់នៅក្នុងបន្ទប់ភ្លាមៗនោះ ស្រាប់តែជនសង្ស័យ ទម្លុះជញ្ជាំងជនរងគ្រោះ ធ្វើអោយជនរង គ្រោះមានការភ្ញាក់ដោយ ជនសង្ស័យរស់នៅបន្ទប់ ក្បែរគ្នាហ៊ានធ្វើបែបនេះ ធ្វើអោយនារីរង គ្រោះភ័យស្រែកផ្អើលឆោ ឡោហើយស្រវាទូរស័ព្ទ ប្តឹងសមត្ថកិច្ចអោយជួយ ធ្វើអន្តរាគមន៍និង ឃាត់ខ្លួនជនសង្ស័យតែម្តងទៅ។
ចំណែកជនសង្ស័យក្រោយ ពីកម្លាំងតំរួតថៃបានឃាត់ខ្លួន រូបគេបានសារភាពនៅមុខ សមត្ថកិច្ច ថាខ្លួនពិតជាបានទម្លុះ ជញ្ញាំងបន្ទប់ជួលរបស់ នារីរងគ្រោះពិតប្រាកដ មែនដោយសារតែគាត់ លួចស្រលាញ់នារី រងគ្រោះយូរមកហើយ ដោយទប់អារម្មណ៍ និងសម្រស់នារីរងគ្រោះ មិនបាន ធ្វើអារម្មណ៍ផ្លូវ ភេទចង់ទៀតទើប ធ្វើអោយរូបគេសម្រេច ទម្លុះជញ្ជាំងជនរងគ្រោះ ដើម្បីមាន បំណងតែម្តងទៅតែមិន បានសម្រេចទេ។
បច្ចុប្បន្នជនសង្ស័យត្រូវ បានកម្លាំងសមត្ថកិច្ច កំពុងតែធ្វើការស្រាវ ជ្រាវបន្ថែមទៀតហើយនិង ចោទប្រកាន់បុរសខាង លើនេះរឿងមួយទៀត ទាក់ទងនឹងករណីធ្វើ អោយខូចខាតទ្រព្យសម្ប ត្តិរបស់អ្នកដទៃ ចំពោះករណីទម្លុះ ជញ្ជាំងក្នុងបំណងមក បៀតបៀនមកលើ នារីរងគ្រោះ នោះ ខាង ជំនាញសមត្ថ នៅមិនទាន់សម្រេច ដាក់គុកនៅឡើយទេរងចាំ ខាងភាគីខាងជនរងគ្រោះ មកដាក់ពាក្យបណ្តឹងទើប ខាងសមត្ថកិច្ចអាចសម្រេច លើសំនុំរឿងនេះបានវាស ដេកគុកបុរស ខាងលើនេះគឺសម្រេចលើ នារីរងគ្រោះតែប៉ុណ្ណោះ៕