លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្ស ប្រជាជនកម្ពុជានិងអភិបាលនៃគណ:អភិ បាលខេត្តប៉ៃលិន ចូលរួមផ្តល់ព្រះភ្លើងបូ ជាសព លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្ត

ប៉ៃលិន៖ កាលពីព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ ប្រធា នគណបក្សប្រជាជនកម្ពុជានិងអភិបាលនៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន បានអញ្ជើញ ដឹកនាំក្រុមការងារ ចូលរួមផ្តល់ព្រះភ្លើងបូជាសព លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្ត នៅវត្តពោធិមារាម (ហៅវត្តប៉ាហ៊ី) ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ,ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត និងលោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ មន្រ្តីរាជការក្នុងខេត្ត ព្រមទាំងញាតិមិត្តជិតឆ្ងាយ​ជាច្រើន​នាក់ផងដែរ។ លោកជំទាវ បានស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានសម្តែងនូវការ​ចូល​រួម​រំលែក​ទុក្ខ​យ៉ាងក្តុកក្តួល និងក្រៀមក្រំបំផុត ​ជាមួយក្រុមគ្រួសារនៃសព ចំពោះការ​បាត់បង់លោក ទឹម សុធីម ជាស្វាមីដ៏ឧតុង្គឧត្តម និងជាឪពុក ជាកូនដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសព ហើយចំពោះការបាត់បង់លោក ទឹម សុធីម គឺជាការបាត់​បង់​នូវធនធានមនុស្សដ៏ល្អ​មួយរូប ដែលធ្លាប់​មានស្នាដៃ គុណសម្បត្តិយ៉ាងច្រើនក្នុងការបំរើជាតិ និងប្រជាជនក្នុងខេត្តប៉ៃលិន ជាច្រើនកន្លងមក ម្យ៉ាងវិញទៀតចំពោះការដឹកនាំរបស់លោកនៅមន្ទីរផែនការខេត្ត គឺមានការគោរពស្រលាញ់ពីថ្នាក់ដឹក​នាំ​មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ដោយលោកបានលះបង់កំលាំងកាយចិត្ត ពេលវេលា និងមានសាមគ្គីភាព ជាពិសេសទឹក​ចិត្តដ៏ប្រពៃក្នុងការងារ និងគ្រួសារផងដែរ។ ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងនាមរដ្ឋបាលខេត្ត និងថ្នាក់​ដឹកនាំ ​មន្រ្តីរាជការទាំងអស់គ្នា​ សូមចូលរួមគោរពវិញ្ញាណ​ក្ខន្ធ​ លោក ទឹម សុធីម និងសូមបួងសួងអោយវិញ្ញាណក្ខន្ធ​របស់ លោក ​ទៅ​កាន់​សុខតិភព​កុំបីឃ្លៀងឃ្លាតឡើយ។ ជាការឆ្លើយតបក្រុមគ្រួសារសព លោក ទឹម សុធីម ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ បានស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត គ្រប់ជាន់ថ្នាក់ ដែលបានគិតគូខ្ពស់ពីសុខទុក្ខ​របស់​គ្រួសារមន្ត្រីរាជការ ដោយបានចូលរួមរំលែកទុក្ខ និងចូលរួមឧបត្ថម្ភជាថវិកា ព្រមទាំងសម្ភារៈ និងសូមបួងសួងដល់បារមីវត្ថុ​សាកសិទ្ធក្នុងលោកសូមតាមជួយបីបាច់ថែរក្សា និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។ សូមបញ្ជាក់ថា៖ លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្តប៉ៃលិន បានទទួលមរណភាព នៅវេលាម៉ោង ១៧.១៥ នាទីយប់ នាថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៤៣ ឆ្នាំ ដោយរោគាពាធ ។ដោយ,ស,សារឿន,

You might like

Leave a Reply

Your email address will not be published. Required fields are marked *