ខ្មាន់កាំភ្លើងមួយក្រុមចូលរំដោះអ្នកទោសជនជាតិចិន ពេលបញ្ជូនទៅព្យាលមន្ទីរពេទ្យធ្មេញមួយកន្លែងនៅក្នុងក្រុងសៀមរាបទាំងព្រឹកធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច..!!!

សៀមរាប÷ខ្មាន់កាំភ្លើងមួយក្រុមដែលមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅព្យាបាលនៅពេទ្យធ្មេញ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើល នេះនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមសេចក្តីរាយការណ៍ នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនជនជាតិចិនទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធគ្រប់ដៃដែល.តកាណុង បានភ្ជង់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបទស្រមោល។ហេតុការណ៍នេះ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បើតាមមន្រ្តីអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសរហូតទៅដល់ជាង៥០ឆ្នាំឯណោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *