សិស្សនុសិស្សប្រលងបត្រមធ្យមសិក្សាទុតិយភូមិសិស្សជាប់និទ្ទេសAចំនួន៣២នាក់ក្នុងចំណោមសិស្សជាប់ចំនួន៤៦៣១នាក់ទទួលអំណោយពីអភិបាលខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៩ នៅសាលមហោ ស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានរៀបចំពិធី សំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិក ស.ស.យ.ក និងចែករង្វាន់ម៉ូតូជូន សិស្សប្រឡងជាប់សញ្ញា បត្រមធ្យម សិក្សាទុតិយភូមិ និទ្ទេស A ចំនួន ៣២ នាក់ សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា  រដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា និងជាប្រធាន ស.ស.យ.ក ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ឯ.ឧ អ៊ុយ រីប្រធានក្រុម ប្រឹក្សាខេត្តបាត់ ដំបង ឯ.ឧ ងួន រតនៈអភិបាល ខេត្តបាត់ដំបង  ។

ដំណើរការនៃការ ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ត្រូវបានរៀបចំ និងប្រព្រឹត្តទៅដោយ អនុលោមតាម គោលការណ៍ទាំង៤ នៃការប្រឡងគឺ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ស្របតាមទស្សនទាន ” អ្នកចេះ គឺជាប់ ” ។

សម្រាប់ការប្រលងឆ្នាំ ២០១៨-២០១៩ កន្លងទៅថ្មីៗ នេះ មានបេក្ខជនក្នុង ខេត្តបាត់ដំបង បានចុះឈ្មោះ ប្រឡងចំនួន ៧២៧៤នាក់ស្រី ៤០៧៤ នាក់ បេក្ខជនបានមក ប្រឡងចំនួន៧១៦៥  អ្នកស្រី ៤០២១នាក់  ប្រឡងជាប់ចំនួន ៤៦៣១ នាក់ ស្មើនឹង ៦៤,៦៣ %ស្រី ២៧២៧ នាក់ស្មើនឹង ៦៧,៨២% ក្នុងនោះបេក្ខជន ទទួលបាននិទ្ទេស A ចំនួន ៣២ នាក់ស្រី ១៧ នាក់ ។

នីតិនីតិ B ចំនួន ១៥៨ នាក់ស្រី ៧៣ នាក់ និទ្ទេស C ចំនួន ៣៤៤ នាក់ស្រី ២០៩ នាក់និទ្ទេស D ចំនួន ៧៩៣ អ្នកស្រី ៤៨៤ នាក់ និងនិទ្ទេស E ចំនួន៤៤០៤ អ្នកស្រី ១៩៤៤ នាក់ ។

បេក្ខជនជាប់និទ្ទេស A ចំនួន ៣២ នាក់ស្រី ១៧ នាក់មកពីសាលាចំនួន ១០ ក្នុងនោះសាលារដ្ឋ ចំនួន ៨សាលា មានសិស្សនិទ្ទេស A ចំនួន ២៦ នាក់ ស្រី ១៣ នាក់ និងសាលាឯកជនមានសិស្សនិទ្ទេស A ចំនួន ៦ នាក់ស្រី ៤នាក់ ស្ថិតនាឱកាសនេះ ដែរ ឯកឧត្តម បានប្រគល់ប័ណ្ណ ថ្លែងអំណរគុណដល់ សប្បុរសជនដែលឧបត្ថម្ភ គាំទ្រដល់កម្មវិធីចែករង្វាន់ នេះ និងប្រគល់ប័ណ្ណថ្លែងអំណរ គិណដល់គណៈគ្រប់គ្រង វិទ្យាល័យដែលមាន សិស្សទទួលបាននិទ្ទេស A ព្រមទាំងប្រគល់ម៉ូ តូនិងចែកថវិកាជូនសិស្ស ប្រឡងជាប់និទ្ទេស A ទាំង ៣២ នាក់ ដែលម្នាក់ៗ ទទួលបានម៉ូតូ១ និងថវិកា ៣០០ ដុល្លាផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *