បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នេះ លោក អេម ពៅ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ១០០គ្រួសារ រស់នៅភូមិអូរល្ហុង និងភូមិថ្មី ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ។ អំណោយរបស់ឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោក អេម ពៅ និងក្រុមការងារ បានប្រគល់ជូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ១៥គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ពងមាន់ ចំនួន ១ជង់ ទឹកត្រី ចំនួន ១ដប ប្រេងឆា ចំនួន ១ដប ស្ករស ចំនួន ១គីឡូក្រាម អំបិល ចំនួន ១គីឡូក្រាម និងថវិកា ចំនួន ២ម៉ឺនរៀល៕
You might like
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិន នាឱកាសបិណ្ឌវេនទី៤..!?
22/09/2024
1 Likes
2
អ្នកនាំពាក្យឯកឧត្តម ស សុខា ផ្ញើសារប្រកបដោយក្ដីសង្ឃឹមជូនឪពុកម្ដាយសពកុមារី២រូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
19/09/2024
17 Likes
7
ជនសង្សយ័ ម្នាក់ ជាមុខសញ្ញា កំហែងយក ទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបាន កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ស្រាវជ្រាវបង្រ្កាបបានភ្លាមៗ យកមកអនុវត្តតាមនីតិវិធី
18/09/2024
10 Likes
9