កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់ករណីជួញដូរនិងរក្សាទុកនូវសារភាពញៀនដោយក៏ច្បាប់និងអាវុធកែច្នៃមួយចំនួន..!!!

ខេត្តបាត់ដំបង ÷ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី.មេបញ្ជាការក៏រាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១១ :៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានដឹកនាំកម្លាំងជំនាញ ចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១,ឈ្មោះ គឹម វិមាន ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ២,ឈ្មោះ អែម សុផាន ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរគ្មាន ទីំនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ដកហូតវត្ថុតាង គ្រឿងញៀនម៉ាទឹកកក ចំនួន ២៣កញ្ចប់ ទម្ងន់ ៤៧,២៤ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន ០៣គ្រឿង,ម៉ូតូ០១ គ្រឿង,ទូរស័ព្ទដៃ ៦គ្រឿង,ឧបករណ៍ឆក់ត្រី ០២គ្រឿង,ប្រាក់រៀល ៤០០,០០០រៀល,កាំបិត ០៤ដើម,អត្តសញ្ញាណប័ណ្ណ០២ សន្លឹក,កាំភ្លើងកែច្នៃ០៥ដើម និងសម្ភារវេចខ្ចប់,ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបងកំពុងចាត់ការតាមនីតិវិធី ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *