ឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេសរដ្ខមន្រ្តី អនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជន នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពី) ..!!!

(បន្ទាយមានជ័យ)៖នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអមដំណើរ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេសរដ្ខមន្រ្តី គន់ គីម អនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកកុងទ័រទឹកចំនួន ៣៥០ សម្រាប់តប្រព័ន្ធទឹកស្អាតជូនអតីតយុទ្ធជន និងគ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពី) ភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដមកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្រ្តី អនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ តែងតែយកចិត្តទុកដាក់ពីសុខុមាលភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងមានបញ្ហាផ្សេងៗ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *