កាសុីណូគ្មានឈ្មោះមួយកន្លែងបើកលេងល្បែងសុីជល់មាន់យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនឹងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងមូលដ្ឋានមិនមានចំណាត់ការ ..!!!

ខេត្តត្បូងឃ្មុំ៖ ទីតាំងកាសុីណូល្បែងសុីសងជល់មាន់មួយកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យនៅក្នុងកាស៊ីណូគ្មានឈ្មោះដែលស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  ។ ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានឡានម៉ូតូ ដែលជាពលរដ្ឋខ្មែរបានបើកចូលលេងទៅយ៉ាងគគ្រឹកគគ្រេងដូចដង្ហែរកឋិន អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាបនោះឡើយ។ ពួកគាត់មិនដឹងថាទីតាំងមួយនេះបើកលេងបានដោយសេរីបែបនេះមានអាជ្ញាប័ណ្ណអនុញ្ញាតឬយ៉ាងណានោះទេព្រោះទីតាំងមួយនេះគ្មានយីហោនោះឡើយ ឃើញតែយកក្រណាត់មករុំបិទបាំងខ្លោងទ្វារចូល ម្យ៉ាងវិញទៀតនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងឬមិនដឹងនោះទេ ឬមួយដឹងហើយមិនបង្ក្រាប។ ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ថាញ់ សុខរ៉ាត អធិការនគរបាលស្រុកពញាក្រែក តាមប្រព័ន្ធអេឡិចត្រូនិច (តេឡេក្រាម)នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអញ្ជើញចូលមើលហើយតែលោកមិនឆ្លើយតប ។ មហាជនសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័ ស្រុកពញាក្រែក និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ អង្គភាពសារព័ត៌មានយើងធ្វើការផ្សាយជាបន្តបន្ទាប់តាមវិជ្ជាជីវៈរបប.សារព័ត៌មានប្រសិនបើមានការពន្យល់និងបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ រិះគន់ដើម្បីស្ថាបនា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *