លោកបណ្ឌិត ទូច វណ្ណៈ ឆ្លើយតប ៣ចំណុច ទៅកាន់មនុស្សមួយចំនួនដែលនៅតែបន្តលើកយករឿងប័ណ្ណបើកបរម៉ូតូ 60 CC មកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម..!!!

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ឆ្លើយតបទៅកាន់មនុស្សមួយចំនួន ដែលនៅតែបន្តលើកយករឿងប័ណ្ណបើកបរម៉ូតូ 60 CC មកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម យ៉ាងដូច្នេះថា ៖ ដោយមើលថា រឿងប័ណ្ណបើកបរម៉ូតូ 60 CC ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងកាលពីពេលថ្មីៗនេះ នៅតែបន្តមានអ្នកមួយចំនួន លើកយកមកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម បើទោះបីជាមានការបញ្ជាក់ជាថ្មីពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមរយៈឃ្លីបវីដេអូ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជាសាធារណៈ ថាគ្រាន់តែជាសិក្សាប៉ុណ្ណោះ ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមជាច្រើន យកទៅចុះផ្សាយ និងបង្ហោះជាសាធារណៈព្រោងព្រាតក្តី ក៏នៅតែមិនយល់ ឬធ្វើជាមិនយល់។ លើសពីនេះទៅទៀត […]

You might like

Leave a Reply

Your email address will not be published. Required fields are marked *