ព្រៃឈើរលាយហិនហោចអស់ ខណៈដែលមន្ត្រីបរិស្ថាន និងមេព្រៃតាមដងផ្លូវ អង្គុយចាំយកលុយពីរក្រុឈ្មួញរកស៊ីបទល្មើសព្រៃឈើ ជាថ្នូរនិងការមិនបង្ក្រាប!!!

ខេត្តសៀមរាប:៖ គោយន្តកែឆ្នៃជាច្រើនគ្រឿងកំពុងតែសប្បាយចិត្ត សម្រុកដឹកធ្យូងចេញពីភូមិពពែលនិងភូមិតាសៀមដំបូកខ្ពស់ស្រុកស្វាយលើ និងដឹកឆ្លងកាត់ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបយ៉ាងគគ្រឹកគគ្រេងជារាងរាល់ថ្ងៃ ។ ហើយឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីយកទៅលក់បន្តនៅប្រទេសថៃ តែគេមិនដែលឃើញមានមន្ត្រីជំនាញពាក់ពាន់ណាម្នាក់ចេញមុខចុះធ្វើការបង្ក្រាបបានម្ដងណាឡើយ។ ជាក់ស្តែងនៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារអ្នកសារព័ត៌មានបានប្រទះឃើញគោយន្តឆ្នៃជាច្រើនគ្រឿងបានកំពុងធ្វើសកម្មភាព ដឹកធ្យូងចេញពីចំណុចភូមិ ឃុំខាងលើហើយក្រុមការងារយើង ក៏បានសួរថាមូលហេតុបានជាដឹករាល់ថ្ងៃបានដោយរលូនបែបនេះ អត់មានសណ្ថាប័ណ្ឌជំនាញ់ណា ចាប់បង្រ្កាបទេអី? ពួកគាត់ក៏បានឆ្លើយមកវិញថា ពួកគាត់បានបង់លុយឲ្យ សម្ថកិច្ចនិងមន្ត្រីជំនាញប្រចាំការនៅតាមដងផ្លូវនោះរួចរាល់អស់ហើយ។ ពេលនោះដែរម្ចាស់គោយន្តដឹកធ្យូងដែលគេស្គាល់ច្បាស់ថាមានម្ចាស់ឈ្មោះចាបបាននិយាយបន្តថាពួកគាត់ដឹកធ្យូងនេះគឺបានបង់អោយមន្ត្រីពាក់ព័ន្ធ ដូចជាបរិស្ថាន សង្កាត់រដ្ឋាបាលព្រៃឈើស្រែណូយផងដែរ។ ក្រុមការងារយើង ឮបែបនេះពិតជាហួសចិត្តចំពោះមន្ត្រីជំនាញនិសម្ថកិច្ច មានតួនាទីថែរក្សារ ចាប់និងបង្រ្កាប តែពួកគាត់ ចូលដៃចូលជើង ជាមួយក្រុមឈ្មួញទៅវិញ ។ កត្តានេះហើយដែលជាមូលហេតុដែលធ្វើអោយព្រៃឈើតូចធំរលាយហិនហោចស្ទើគ្មានសល់ក៏ព្រោះតែមានមន្ត្រីពុករលួយមួយចំនួនកុំពុងយកអំណាចតួរនាទីរបស់ខ្លួន ធ្វើជាអាជីវកម្ម រកប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ កន្លងមកក្រុមឈ្មួញ តែងតែកៀងគរប្រជាពលរដ្ឋ នៅតាមមូលដ្ឋានខាងលើ ដាក់លុយដាក់កាក់ដើម្បីឲ្យពួកគាត់ចូលព្រៃកាត់ឈើទាំងតូចទាំងធំយកមកដុតធ្យូងលក់ឲ្យក្រុមឈ្មួញទាំអស់នេះ។ ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ក្នុងខេត្តសៀមរាបសូមសំណូមពរដល់លោក ទាគឹមសុទ្ធ ប្រធានមន្ទីកសិកម្ម ខេត្តសៀមរាប និងលោកស៊ុន គង់ ប្រធានមន្ទីបរិស្ថានខេត្តសៀមរាប និង លោក ម៉ុង ប៊ុនលីមនាយខ័ណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប សូមមេត្តាចាត់វិធានការម៉ឺងម៉ាត់ណាមួយដល់ក្រុមមន្ត្រីក្រោមឱវាទរបស់ខ្លួនផងទាន! បើបណ្ដែតបណ្ដោយ ឲ្យអង្គុយចាំយកលុយពីក្រុមឈ្មួញរកស៊ី បទល្មើសត៏ទៅទៀត ព្រៃឈើរលាយក្នុងពេលខ្លីខាងមុខជាក់ជាមិនខាន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *