ប៉ៃលិន៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាអនុ ប្រធាន អនុគណៈកម្មាធិការអមដំណើរ ដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុង ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ នាឱកាសនោះ លោកជំទាវបាន ស្រីមុំ បានមានប្រសាសន៍វាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន សម្រេចបានលទ្ធផល ៤០% តាមផែន ការ គ្រោងទុក រួមជាមួយរចនាសម្ព័ន្ធរមួយចំនួនទៀត ហើយបន្ថែមលើនេះ លោកជំទាវ ក៍បាន ណែនាំឱ្យក្រុម ការងារបច្ចេកទេស ត្រូវគោរពតាមបទដ្ឋានការសាងសង់ឱ្យដូចទម្រង់ដើម នៃស្តូប អនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញ និងត្រូវពន្លឿនការងារសាងសង់ឱ្យទាន់ ពេលវេលាតាមការ គ្រោងទុក។ លោកជំទាវបាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកទិវានយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំចាប់ ពីឆ្នាំ ២០២២ តទៅតែមិនអនុញ្ញាតឱ្យមានការឈប់សម្រាកនោះទេ ដែលក្នុងសារាចរណែនាំចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អស់រយៈពេល២៤ឆ្នាំកន្លងមក ប្រទេស កម្ពុជា បានកំណត់ យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយ ក្នុងការដឹកនាំប្រទេសកម្ពុជាបន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាល នៃរបបប្រល័យពូជសាសន៍ប៉ុលពត និងដំណាក់កាលសង្គ្រាមផងចរចាផងរហូតលេចឡើងនូវវត្តមាន នៃនយោបាយឈ្នះ-ឈ្នះ» ៕ សូមបញ្ជាក់ថា៖ ការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន គឺមានទីតាំងស្ថិតនៅ ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ដ,ស សារឿន
You might like
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការរៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំសកល
23/12/2024
9 Likes
6
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ ……
23/12/2024
12 Likes
7
មន្រ្តីនគរបាលបាត់ដំបងបន្តសហការសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមសាលារៀនសម្រាប់សិស្សានុសិស្សតូចៗឆ្លងកាត់នៅក្នុងមូលដ្ឋាន..!?
19/12/2024
15 Likes
12
សមត្ថកិច្ចនគរបាលបាត់ដំបងឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០៦នាក់ចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា មានស្ថាន{ទម្ងន់ទោស}នៅស្រុកសង្កែ..!?
19/12/2024
15 Likes
12