មានករណីឃាតកម្មប្រពន្ធកាប់ប្ដីជាច្រើន កាំបិទបណ្ដាលឱ្យស្លាប់នៅក្នុងបន្ទប់ដេក រួចប្រពន្ធធ្វើដំណើរទៅសារភាពនៅស្នង ការខេត្តប៉ៃលិន..!!!

ខេត្តប៉ៃលិន÷ប្រពន្ធកាប់សម្លាប់ប្តីនៅក្នុងបន្ទប់ដេក ក្នុងផ្ទះ ក្រោយពីប្តីមកពីចូលរួមខួបកំណើតគេស្រវឹងដេកលង់លក់មិនដឹងខ្លួន រួចប្រពន្ធទៅសារភាពនៅស្នងការនគរប នៅវេលាម៉ោងប្រហែល៣ជិតភ្លឺថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៣នេះនៅភូមិវត្តសង្កាត់ប៉ៃលិនក្រុងប៉ៃលិន។ ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសេង គឹមចេង អាយុ៧០ឆ្នាំ (ប្តី) ជនដៃដល់ឈ្មោះ ចេង ចាន់ថា( ប្រពន្ធ) អាយុ៤៤មុខរបរលក់ដូរ ទាំង២នាក់ប្តីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជារើយៗ។ សមត្ថកិច្ចបានបញ្ជាក់ថា÷ស្ត្រីជាប្រពន្ធឈ្មោះចេង ចាន់ថា បានធ្វើដំណើរទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដោយបញ្ជាក់ថាខ្លួនបានសម្លាប់ប្តីហើយ។ ក្រោយពីធ្វើកោលសលវិច្ឆ័យនគរបាលបានសន្និដ្ឋានថាសពពិតជាស្លាប់ដោយ សារប្រពន្ធកាប់ជាច្រើនកាំបិទបណ្តាលអោយស្លាប់នៅក្នុងបន្ទប់ដេកលើពួក។ បច្ចុប្បន្នជនសង្ស័យជាប្រពន្ធត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តចំណែកសពប្រគល់ជូនសាច់ញាតិធ្វើ បុណ្យតាមប្រពៃណីនៅភូមិកលតហេតុ ខាងលើ៕ដោយ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *