កម្លាំងនគរបាលខេត្ត ប៉ៃលិនចុះបង្ក្រាបករណី ដឹកឈើខុសច្បាប់ពីព្រំ ដែនកម្ពុជាថៃរឹបអូសបាន ឈើប្រភេទក្រញ៉ូងនិង នាងនួនសរុបចំនួន១០៨ដុំ

(ខេត្តប៉ៃលិន)៖ កម្លាំងស្នងការនគរបាលខេត្ត ប៉ៃលិនដឹងនាំដោយលោក ឧត្តមសេនីយ៍ត្រី ស៊ិន សុភាលក្ម្ស៊ី ស្នងការស្តីទី និង លោកវរសេនីយ៍ឯក ម៉ែ រិទ្ធី ស្នងការរង ផែនការងារនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំជំនាញការិយា ល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញ កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំនគរបាលដែល ប្រចាំការនៅទីស្នាក់ការព្រំ និងកម្លាំងប៉ុស្ដិ៍នគរបាល ការពារព្រំដែនគោក អូរឈើក្រំ នៃវរៈសេនាតូចការពារព្រំ ដែនគោលលេខ៨២១ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា តូច សុភក្តី បានចុះ បង្ក្រាបករណីដឹកជញ្ជូន ឈើឆ្លងដែនខុសច្បាប់ ពីព្រំដែនកម្ពុជាថៃ កាលពីយប់ថ្ងៃទី១៧ខែតុលា ឆ្នាំ២០១៩វេលាម៉ោង២១ និង៣០នាទីត្រងចំណុចចំការ មួយកន្លែងស្ថិតក្នុង ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានប្រាប់ អោយថាទីតាំងស្តុបឈើនៅ ក្នុងចំការខាងលើនេះជា ចំការកម្មសិទ្ធរបស់ លោកតឹក វណ្ណី ហៅឥសី ភេទប្រុសអាយុ៥៣ឆ្នាំ មានមុខរបរជាសមាជិក ក្រុមប្រឹក្សាស្ទឹងកាច់ បច្ចុប្បន្នរស់នៅក្នុងភូមិ អូរឈើក្រំឃុំស្ទឹងកាច់ស្រុក សាលាក្រៅខេត្តប៉ៃលិន។

សមត្ថកិច្ចបានអោយដឹង ទៀតថាក្រោយពីកម្លាំង ជំនាញចុះធ្វើឆេកឆេរ រកឃើញនិងដកហូត បានវត្ថុតាងរួមមាន ឈើក្រញ៉ូននិងឈើ នាងនួនសរុបចំនួន១០៨ដុំ ទូរស័ព្ទចំនួន០២គ្រឿង សោឡានចំនួន ០២និងម៉ូតូចំនួន១គ្រឿង។

បើយោងតាមកសមត្តកិច្ច ជំនាញនៃនគរបាលខេត្ត ប៉ៃលិនបានឲ្យដឹង បន្ថែមទៀតថា ចំពោះវត្ថុតាងខាងលើ ដោយមានការឯកភាពពី លោក តូច សភក្ដី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តប៉ៃលិន បានឲ្យកម្លាំង សមត្ថកិច្ចនាំយក ទុកវត្ថុតាងទៅរក្សារ នៅស្នងការដ្ឋាននគរ បាលខេត្តប៉ៃលិន ដើម្បីចាត់ចែងតាមនីតិវិធី​ ។

សូមបញ្ជាក់ផងដែរ ថាកិច្ចប្រតិបត្តិការចុះបង្ក្រាប ទីតាំងស្តុបឈើខាងលើនេះ ត្រូវបានបញ្ចប់នៅ ម៉ោង ០២និង៣០នាទី ទៀបភ្លឺឈានចូល ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩នេះផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *