នគរបាលស្រុកបវេលបង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់អនុវត្តតាម​ច្បាប់..!!!

បាត់ដំបង÷កាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២​០​២​៣​វេលាម៉ោង​១០​និង៤០នាទីនៅ​ចំ​ណុច ភូមិដូនញ៉ែម ឃុំល្វាស្រុកប​វេ​ល ខេត្តបាត់ដំបង​ អនុវត្តតាម​យោ​បល់​ ដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរ​សេ​នី​យ៍ឯក​សុខ​ និមល​ ស្នង​ ការរងផែនការងារប្រឆាំ​ងគ្រឿ​ង​ញៀន​ លោកវរសេនីយ៍ឯក​សុខ​ សា​រិន​ អ​ធិ​ការនគរបាលស្រុកបវេល​ បានដឹកនាំកម្លាំងជំនាញ​ប្រឆាំ​ងគ្រឿ​ងញៀនរួមជាមួយកម្លាំងអន្តរាគ​មន៍នៃ​អ​ធិការដ្ឋាននគរបាលស្រុកបានធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១​ករ​ណី ក្នុងបទល្មេីសជាក់ស្តែង ។ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន០១ឈ្មោះ អោ វិជ្ជៈ ភេទប្រុស អា​​យុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ចាប់យកសម្ភារះវត្ថុតាងរួមមាន៖ -ថ្នាំគ្រាប់រាងមូលសំប៉ែនពណ៌ផ្កាឈូកមានអក្សរបរទេសWYលើចំហៀងគ្រាប់នីមួយៗចំនួន​៣៤​គ្រាប់ សង្ស័យមានសារធាតុញៀន។ -ទូរស័ព្ទដៃចំនួន០១គ្រឿង ។ ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលេីសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត​នៅចំណុច ភូមិល្វា ឃុំល្វា ស្រុកប​វេល ខេត្តបាត់ដំបង នៅថ្ងៃទី០៥​ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង​១០​និង​២០នាទីដែលជន​សង្ស័យឈ្មោះ សម្បត្តិ រ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ -ចាប់យកសម្ភារះវត្ថុតាងរួមមាន៖ -ថ្នាំគ្រាប់រាងមូលសំប៉ែនពណ៌ផ្កា​ឈូកមានអក្សរបរទេសWYលើចំ​ហៀងគ្រាប់នីមួយៗចំនួន១៣២គ្រាប់ សង្ស័យមានសារធាតុញៀន។ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន០១ថង់ សង្ស័យមានសារធាតុញៀន ។ – ទូរស័ព្ទដៃចំនួន០១គ្រឿង ។ -*វត្ថុតាងចាប់យកបានសរុបរួមមាន៖ -ថ្នាំគ្រាប់រាងមូលសំប៉ែនពណ៌ផ្កាឈូកមានអក្សរបរទេសWYលើចំ ហៀងគ្រាប់នីមួយៗចំនួន​១៦៦​គ្រាប់ សង្ស័យមានសារធាតុញៀន។ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន០១ថង់ សង្ស័យមានសារធាតុញៀន ។ -ទូរស័ព្ទដៃចំនួន០២គ្រឿង។ ករណីនេៈវត្ថុតាងនិងជនសង្ស័យសមត្ថកិច្ចកំពុងក​សាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវិធី​ ច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *