(ប្រទេសថៃ)៖ សមត្ថកិច្ចថៃឃាត់ខ្លួនជន សង្ស័យបានចំនួន ៣នាក់រួមទាំងអាវុធ តូចធំចំនួន ៣៥ដើមខណៈ ពេលក្រុមប្រតិបត្ត ការរក្សារសន្តិសុខនៅ ក្នុងសង្កាត់ដនមឿង រកឃើញនិង ឃាត់ខ្លួនបានមុន ពេលចូលមកដល់នៃកិច្ច ប្រជុំកំពូលអាស៊ានលើទី ៣៥នៅក្នុងទីក្រុងបាង កក នាខែក្រោយដែល ប្រទេសថៃគឺជាប្រធាន អាស៊ានក្នុងឆ្នាំនេះ។
បើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍របស់ថៃបាន ចុះផ្សាយនៅថ្ងៃទី១៩ខែ តុលាឆ្នាំ ២០១៩ បាន អោយ ដឹងថាស្នងការពប៉ូលីស ក្រុងបាំងកកបាន ធ្វើការវាយឆ្មក់និងត្រួត ពិនិត្យទៅតាម សមាគមន៍ជាច្រើន ចាប់ពីថ្ងៃចាប់១០ រហូតដល់ថ្ងៃទី១៦ ខែតុលាមកម្លេះនេះ បើតាមការលើក ឡើង របស់លោកឧត្តម សេនីយ៍ទោ Phukphong Phongpetra ស្នងការប៉ូលីសក្រុង បាននិ យាយនៅថ្ងៃ សុក្រកន្លងទៅនេះ។
បើតាមការអោយដឹង ព័ត៌មានបន្ថែមទៀត ពីមន្ត្រីក្រុមប្រតិបត្តិការ រក្សារសន្តិសុខ បានអោយ ដឹងថាកម្លាំងក្រុម ប្រតិបត្តិការសន្តិសុខ បានរឹបអូសបាន អវុធចំនួន៣៥ដើម ក្នុងនោះមានអាវុធ ចំនួន២៥ដើមគឺមិន ទានត្រូវបានចុះបញ្ជី នៅឡើយទេក្នុងនោះក៏ មានគ្រាប់មិនទាន់ ប្រើចំនួន ៤៨៧ គ្រាប់ត្រូវបាន ដកហូតផងដែរ។
សូបរំលឹកផងដែរ ថាកាលពីខែសីហាកន្លងទៅ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន លើកទី ៥២ ដោយមានការ ចូលរួមពីសំណាក់រដ្ឋ មន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ត្រូវ បានខកចិត្តខណៈនៅពេលដែល គ្រាប់បែកតូចៗជាច្រើនបានផ្ទុះ ធ្វើឱ្យរង្គើទូរទាំងរដ្ឋធានីបាង កក។
ស្របគ្រានោះផងដែរ លោកឧត្តមសេនីយ៍ Phukphong បាននិយាយថា មន្រ្តីសន្តិសុខបានរឹត បន្តឹងការត្រួតពិនិត្យ សុវត្ថិភាពនៅទូរទាំង រាជធានី ដើម្បីធានាថាកិច្ចប្រជុំ អាស៊ាននៅថ្ងៃទី ២ដល់ទី៤ ខែវិច្ឆិកា នឹងមិនមានភាពហេតុការណ៍ មិនប្រក្រតីណាមួយ កើតឡើងឡើយ។
ចំណែកអគ្គស្នងការរង នគរបាលជាតិលោក Suwat Chaengyotsuk មុននេះបាននិយាយថា មន្ត្រី ប៉ូលីសរហូតដល់ ១០.០០០ នាក់នឹងត្រូវដាក់ ពង្រាយដើម្បីធានា ដល់កិច្ចប្រជុំកំពូលនេះ ៕