(ខេត្តបន្ទាយមានជ័យ)៖ កុមាររី២នាក់ជាសិស្ស សាលារៀននៅថ្នាក់ទី៧ បាននាំគ្នាយកកង់ ឡានទៅជិះលេងនៅ ទឹកប្រឡាយកំពុងហូរ ខ្លាំងស្រាប់តែទឹកកួចធ្លាប់ ពីលើកង់ឡានបណ្តាល ឲ្យ លង់ស្របពេលនោះមាន ប្រជាពលរដ្ឋជួយស្រង់ បាន១នាក់ស្លាប់១នាក់ នៅវេលាម៉ោង១១ ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ សពត្រូវបានប្រជាពល រដ្ឋជួយរុករក១យប់១ ថ្ងៃទើបរក ឃើញ នៅចំណុចឆ្ងាយពី ផ្ទះប្រហែល២០០ម៉ែត្រ នៅភូមិព្រីងជូរ ឃុំភ្នំលៀប ស្រុកព្រះនេត្រ ព្រះ ខេត្តបន្ទាយមានជ័យ។
លោក រវសេនីយឯក មាសឬទ្ធីអធិការនគរ បាលស្រុកព្រះនេតព្រះ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាសពជន រងគ្រោះមានឈ្មោះ វី ណងអាយ ភេទ ស្រី អាយុ ១២ឆ្នាំ និងម្នាក់ទៀត មាន ឈ្មោះ តុញ ម៉ានិត ភេទ ស្រី អាយុ ១៤ឆ្នាំជាសិស្សថ្នាក់ទី៧ ទើបឡើងថ្មី រស់នៅភូមិព្រីងជូរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក រវសេនីយឯក មាសឬទ្ធីបានបញ្ជាក់ ឲ្យដឹងទៀតថានៅ មុនពេលកើតហេតុ នោះកុមារ រីទាំង២នាក់ បាននាំគ្នាទៅងូតទឹក ប្រឡាយជិតផ្ទះ ក្នុងនោះក៏បាន យកកង់ឡានម្នាក់១ យក ទៅ ជិះផង ដោយសារតែប្រឡាយទឹក ហូរខ្លាំងពេកបានកួចកង់ ឡានដែលកុមារជិះនោះ បណ្តាល ឲ្យធ្លាក់ពីលើកង់ឡាន ស្របពេលនោះប្រជាពល រដ្ឋបានឃើញហែលទៅ ជួយស្រង់ ដោយសារតែម្នាក់ទឹក កួចមិនលិចអាចជួយ សង្គ្រោះបានតែម្នាក់ទៀត ទឹកគួចលិចបាត់មិន អាចសង្គ្រោះបាន។
សពកុមារីលិចបាត់នោះ ប្រជាពលរដ្ឋបានធ្វើ ពិធីបួងសួងចុះរាវ រក១យប់ ១ថ្ងៃទើបរកសព ឃើញហើយបាន យកមកផ្ទះចាត់ចែងធ្វើបុ ណ្យតាមប្រពៃណី នៅផ្ទះសពតែម្តង៕