ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ទោសាតគឹមសាន លោកវរសេនីយ៍ទោ.ទឹមវិ ឆ័យ.ជាអធិការ បានចាត់កម្លាំងតាមបណ្ដាប៉ុស្តិ៍រៀបចំសណ្ដាប់ធ្នាប់និងសម្រួលចរាចរណ៍ជូនសិស្សានុសិស្សពេលចេញពីសាលារៀនជាប់ជាប្រចាំ..!!!

បាត់ដំបង÷ លោកវរសេនីយ៍ទោទឹមវិឆ័យជាអធិការ.បានចាត់កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចុះសម្រួលចរាចរណ៍ជូនសិក្សានុសិស្ស ជាក់ស្ដែងនាព្រឹកថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នៅវេលាម៉ោង៦:០០ នាទី ។រាល់ថ្ងៃគេសង្កេតឃើញមានកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ពេលដែលសិស្សចូលរៀននិងចេញពីសាលារៀនធ្វើដំណើរឆ្លងផ្លូវថ្នល់.ជាប់ជាប្រចាំនៅក្នុងស្រុកសំពៅលូនបាត់ដំបង.និងកម្លាំងផ្នែកសណ្ដាប់ធ្នាប់ បានចុះណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវនៅចំណុចផ្សារគីឡូ១៣ ស្ថិតនៅក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព និងចំណុចបេនឡានរង្វង់មូលត្រាក់ទ័រចាស់ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងដោយយថាហេតុ។នៅថ្ងៃខែឆ្នាំដដែលកម្លាំងផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាប់ជាប្រចាំ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព
ចំនួន ០៣ លើក មនុស្សចូលរួម ១៧២ នាក់ ស្រី ៨១ នាក់ផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *