(ខេត្តបន្ទាយមានជ័យ)៖ មានបុរស១ក្រុមផឹកស្រា ស្រវឹងខ្លាំងនាំគ្នារៀនបើក ម៉ូតូទឹកក្នុងល្បឿន លឿន ដោយគ្មានជំនាញ ស្រាប់តែបើកទៅបុក អ្នកដាក់ម៉ង១នាក់ បណ្តាលឲ្យធ្លាក់ទឹកក្នុងស្ទឹង សិរីសោភ័ណស្លាប់ រកសពមិនទាន់ឃើញ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២០ ខែតុលាឆ្នាំ២០១៩នៅម្តុំស្ពានថ្មថ្មី ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ីឌី អធិការនគរបាល ក្រុងសិរីសោភ័ណបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹង ថាជនរងគ្រោះមានឈ្មោះ ឡាំង សាវិន ភេទប្រុស អាយុ៥២ឆ្នាំ ជាអតីតយោធា ចូល និវត្តន៍ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ីឌី បានបញ្ជាក់ឲ្យ ដឹងទៀតថានៅ មុនពេលកើត ហេតុនោះមានយុវ ជន១ ក្រុមនាំគ្នាអង្គុយផឹក នៅមាត់ស្ទឹងជាច្រើន ម៉ោងតាំងពីម៉ោង៤ ល្ងាច យ៉ាងសប្បាយ ក្រោយមកទៀត បាននាំគ្នាចុះទៅរៀន បើកម៉ូតូទឹកនៅម្តុំស្ពានថ្ម ថ្មីគ្មានខ្វាល់អំពីការ បុកមនុស្ស ស្លាប់ឡើយរហូត ដល់ថ្ងៃលិចស្របពេល នោះមានបុរសម្នាក់ កំពុងជិះទូកដាក់ម៉ង នៅម្តុំនោះ ដែរ ស្រាប់តែត្រូវអ្នកជិះ ម៉ូតូទឹកបុកទូកពេញ ទំហឹងបណ្តាលឲ្យធ្លាក់ ចូលទៅក្នុងទឹកស្ទឹង បាត់ ជ្រាប់តែម្តងហើយជិះ គេចខ្លួនទៅក្រោម យ៉ាងលឿនបាត់។
ក្រោយពីកើតហេតុ ហើយលោក វរសេនីយ៍ឯក ស៊ីឌី ដឹកនាំកំលាំងនគរបាល ក្រុងសិរីសោភ័ណ មួយ ក្រុមនិងលោកវរសេនីយ ត្រីយ៉ាន់សុវណ្ណមេបញ្ជា ការកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដឹកនាំកំលាំងអាវុធហត្ថ១ ក្រុមចុះធ្វើអន្តរាគមន៍ ដេញចាប់ជនបង្កបាន ហើយបញ្ជូនមក ស្នងការដើម្បីសាកសួរបន្តហើយបានជួយរុក រកសពក្នុងទឹកយ៉ាងសកម្មរហូតដល់ម៉ោង១០ យប់នៅមិនទាន់រក សពឃើញទៀត។
លុះនៅម៉ោង៧ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ គេឃើញមានលោក អ៊ុំ រាត្រីអភិបាល ខេត្តបន្ទាយមានជ័យ លោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ និងក្រុមការងារ កំលាំង សត្ថកិច្ច ទាំង៣អង្គភាពចុះ មកជួយរុករកបន្ត ទៀតក្នុងមាន ទូក អួន និងសម្ភារះ ជាច្រើនទៀត យ៉ាង សកម្មសង្ឃឹមថាសព រកឃើញក្នុងពេល ឆាប់នេះទៅចុះ។
ក្រោយមកទៀតទើបដឹង ជនបង្កបុកមនុស្សស្លាប់ នោះមានឈ្មោះ លី ចិន្តា ប្រុស អាយុ៣៦ឆ្នាំ ជាជាងផ្សារដែក រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុង សាកសួរនិងរៀប ចំបញ្ជូនទៅតុលាការ ដើម្បីចាត់ទៅតាមផ្លូវច្បាប់៕