ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យស្ថានភាពជាក់ស្ដែង នៃការកើនឡើងទឹកជំនន់ និងកាយរំដោះទឹកជំនន់ឱ្យបានទាន់ពេលវេលា

(កំពង់ធំ)÷ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានថ្លែងដូច្នេះនៅក្នុងដែលឱកាសអញ្ជើញពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ផ្សេងៗនៅក្នុងស្រុកស្ទោង នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ជាមួយគ្នានេះឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការកាយរំដោះទឹកនៅតាមប្រព័ន្ធលូផ្សេងៗ ឱ្យបានធំទូលាយព្រោះដើម្បីចៀសវាងនូវការជន់លិចដដែលៗដោយសារការកកស្ទះ ដោយសារជំនន់ទឹកភ្លៀងក៏ដូចជាទឹកស្ទឹងស្ទោង ដើម្បីបន្ធូរនិងបង្ហូរទឹកឱ្យបានលឿន ដើម្បីឱ្យទឹកស្រក និងឈានទៅការសង្គ្រោះ ស្រែស្រូវចំការផលដំណាំ និងផ្ទះសម្បែងក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបានទាន់សភាពការណ៍ ដូចជាការជួយសង្គ្រោះដល់ជីវិតមនុស្សសត្វផងដែរ។

លើសពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធពិសេសរដ្ឋបាលឃុំ/ស្រុក ត្រូវធ្វើការស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពពីផលប៉ះពាល់ ការខូចខាតស្រែស្រូវចំការរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាការជនលិចហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ជាពិសេសក្នុងការត្រៀមលក្ខណៈក៏ដូចជាការផ្ដល់នូវស្បៀងសង្គ្រោះបន្ទាន់ និងគ្រាប់ពូជព្រោះស្ដារក៏ដូចជា ប្រភពទឹកផ្សេងៗក្នុងការដាំដុះសាបព្រោះឡើងវិញឱ្យបានទាន់សភាពការណ៍និងទាន់រដូវកាល។

ទន្ទឹមនឹងនេះឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ទៅធ្វើការតាមដាននូវស្ថានភាពទឹកជំនន់នេះឱ្យបានជាប្រចាំក៏ដូចជាធ្វើសេចក្តីជូនដំណឹងឲបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដើម្បីបានជ្រាប ក៏ដូចជាក្នុងការត្រៀមរំដោះខ្លួនទៅទីទួលសុវត្ថិភាពជាដើម។ ត្រូវធ្វើការប្រយ័ត្នចំពោះកូនចៅក្មេងតូចៗ ដែលតែងតែចូលចិត្តលេងទឹកជាពិសេសកុំឱ្យពួកគាត់នៅផ្ទះ ឬនៅលេងទឹកដោយពុំមានមនុស្សចាស់នៅមើលថែក៏ដូចជា ណែនាំដល់ប្រជាពលរដ្ឋគ្រប់គេហដ្ឋានត្រូវធ្វើការបរិភោគទឹកឆ្អិន និងទឹកដែលមានសុវត្ថិភាព ដើម្បីចៀសវាងនិងកាត់បន្ថយនូវជំងឺផ្សេងៗ នៅក្នុងអំឡុងពេលទឹកជំនន់នេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះស្ថានភាពទឹកស្ទឹងស្ទោងមានការស្រកចុះបន្តិច ហើយឃុំដែលកំពុងតែរងការលិចលង់ច្រើនជាងគេមានចំនួន៤ឃុំគឺ ឃុំព្រះដំរី ឃុំរុងរឿង ឃុំបន្ទាយស្ទោង និងឃុំទ្រាផងដែរ៕ដោយសំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *