មានការអញ្ជើញជាសហអធិបតីភាពរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន គ.ជ.អ.ប. និងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធប្រមាណជាង៦០០នាក់ ជាពិសេសប្រធានក្រុមប្រឹក្សា និងអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ជារដ្ឋបាលមូលដ្ឋាន នៅកៀកជិតប្រជាពលរដ្ឋ។ យោងអនុក្រឹត្យខាងលើនេះ តម្រូវឱ្យ គ.ជ.អ.ប. ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ រៀបចំបញ្ចប់នីតិវិធីនានាឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៣ ដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ អាចចាប់ផ្តើមគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរឱ្យទាំងនេះចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ៕
You might like
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការរៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំសកល
23/12/2024
9 Likes
7
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ ……
23/12/2024
13 Likes
8
មន្រ្តីនគរបាលបាត់ដំបងបន្តសហការសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមសាលារៀនសម្រាប់សិស្សានុសិស្សតូចៗឆ្លងកាត់នៅក្នុងមូលដ្ឋាន..!?
19/12/2024
16 Likes
13
សមត្ថកិច្ចនគរបាលបាត់ដំបងឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០៦នាក់ចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា មានស្ថាន{ទម្ងន់ទោស}នៅស្រុកសង្កែ..!?
19/12/2024
15 Likes
13