ល្បីយូរហើយកាស៊ីណូ គ្មាន ឈ្មោះ គ្មាន ស្លាក យីហោ មួយ កន្លែង លួច បើក លេង ល្បែង ស៊ី ជល់ មាន់ កំពុង លើក មុខមាត់ អាជ្ញា ធរមាន សមត្ថកិច្ច ក្នុង មូលដ្ឋាន ឲ្យ ល្អ ប្រសើរ នៅ ស្រុក ពញាក្រែក ..!!!

ខេត្ត ត្បូងឃ្មុំ ៖ មាន សេចក្ដីរាយការណ៍ មក ថា នៅ មូលដ្ឋាន ទឹកដី ស្រុក ស្រុក ពញាក្រែក មាន ទីតាំង កាស៊ីណូ មួយ កន្លែង គ្មាន ស្លាក យីហោ លួច បើក លេង ល្បែងស៊ីសង ជល់ មាន់ បាន នឹង កំពុងបើក លេង បាន យ៉ាង អនាធិបតេយ្យ ដែល មាន ស្ថិតនៅ ភូមិ អន្លង់ ជ្រៃ ឃុំ កក់ ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ កំពុងតែ បើក ដំណើរការ លេង យ៉ាងរ លួ ន សំរាប់ ឲ្យ ក្រុម អ្នក ញៀន ល្បែង បំផ្លាញ ទ្រព្យសម្បត្តិ ក្រុមគ្រួសារ និង លើក មុខមាត់ អាជ្ញា ធរមាន សមត្ថកិច្ច ក្នុង មូលដ្ឋាន ឲ្យ ល្អ ប្រ សេីរ និង ធ្វេី ឲ្យ ជីវភាព ប្រជាពលរដ្ឋ អ្នកញៀន ល្បែង មួយចំនួន ធ្លាក់ ដុនដាប អស់ ទ្រព្យសម្បត្តិ អស់ ម៉ូតូ ឡាន ឯ ក្រុមគ្រួសារ ខ្លះទៀត ឈាន ដល់ ការឈ្លោះប្រកែក បែកបាក់ លែងលះ គ្នា ក៏ មាន ។

ពលរដ្ឋ ថា ពីមួយថ្ងៃ ទៅមួយថ្ងៃ ឃើញ មាន ឡាន ម៉ូតូ ដែល ជា ពលរដ្ឋ ខ្មែរ បាន បើក ចូល លេង ទៅ យ៉ាង គគ្រឹកគគ្រេង ដូច ដង្ហែរ កឋិន អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធ មិនមាន វិធានការ បង្ក្រាប នោះឡើយ ពួកគាត់ ឆ្ងល់ ថា តើ ឯណា ទៅ គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព ទាំង ៧ ចំណុច របស់ រាជរដ្ឋាភិបាល ? ពួកគាត់ មិនដឹង ថា ទីតាំង មួយ នេះ បើក លេង បាន ដោយ សេរី បែបនេះ មាន អាជ្ញាប័ណ្ណ អនុញ្ញាត ឬ យ៉ាងណា នោះ ទេ ព្រោះ ទីតាំង មួយ នេះ គ្មាន ស្លាក យីហោ នោះឡើយ ឃើញ តែ យក ក្រណាត់ មក រុំ បិទបាំង ខ្លោងទ្វារ ចូល ម្យ៉ាងវិញទៀត នោះអាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធ បែរ ជា រក្សា ភាព ស្ងៀមស្ងាត់ ឬមួយ អស់លោក មិន ទាន់ ដឹង ឬ មួយ ដឹង ហើយ មិន បង្ក្រាប ។

ពលរដ្ឋ បាននាំគ្នា ព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ ទីតាំង ល្បែងស៊ីសង ជល់ មាន់ នេះ អាច ធ្វើឲ្យ កើត នូវ អំពើ ចោរកម្ម និង បទល្មើស ផ្សេងៗ កើត ឡើង គួរ ឲ្យ ភ័យខ្លាច តែម្តង ។

ជុំវិញ ករណី នេះ ដែរ អង្គភាពសារព័ត៌មានគេហទំព័រប្រម៉ាញ់ជាយដែនTV.យើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធ បាន នៅឡើយ ទេ នៅ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ។

មហាជន សង្ឃឹម និង ជឿជាក់ថា អជ្ញាធរ និង សមត្ថកិច្ច ពាក់ ពន្ធ័ ក្នុង ស្រុក ពញាក្រែក ជាពិសេស ឯកឧត្តម បណ្ឌិត អភិបាល នៃ គណៈ អភិបាលខេត្ត និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងកា រខេត្ត ត្បូងឃ្មុំ និង ចុះ ស្រាវជ្រាវ និង បង្ក្រាប ទីតាំង ល្បែងស៊ីសង ទាំងនោះ ឲ្យស្រប តាម គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព ទាំង ៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែល ដាក់ ចេញ ដោយ ក្រសួង មហាផ្ទៃ ។

អង្គភាព សារព័ត៌មាន គេហទំព័រប្រម៉ាញ់ជាយដែនTV.យើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើ មាន ការពន្យល់ ឬ បកស្រាយ ពី អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធ ឬ ភាគី ពាក់ព័ន្ធ រៀងរាល់ ម៉ោង ធ្វើការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *