(ខេត្តព្រៃវែង)៖ មានសេចក្ដីរាយការណ៍មកថា នៅមូលដ្ឋានទឹកដី ស្រុកកំពង់ត្របែក មាន ទីតាំងកាសុីណូមួយកន្លែងមានស្លាកយីហោ”333″លួចបើកលេងល្បែងសុីសងជល់មាន់ បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ ដែលមានស្ថិតនៅជាប់ច្រកទ្វារព្រំដែនស្វាយអាង៉ោង ស្ថិតក្នុងភូមិ ចាម ឃុំ ចាម ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង។កំពុងតែ បើកដំណេីរការលេងយ៉ាងរលួន សំរាប់ឲ្យក្រុមអ្នកញៀនល្បែង បំផ្លាញទ្រព្យសម្បត្តិ ក្រុមគ្រួសារ និងលេីក មុខមាត់ អាជ្ញាធរមាន សមត្ថកិច្ច ក្នុងមូលដ្ឋាន ឲ្យល្អប្រសេីរ និងធ្វេីឲ្យ ជីវភាពប្រជាពលរដ្ឋ អ្នកញៀនល្បែងមួយ ចំនួនធ្លាក់ដុនដាប អស់ទ្រព្យសម្បត្តិ អស់ម៉ូតូ ឡាន ឯក្រុមគ្រួសារខ្លះទៀត ឈានដល់ការឈ្លោះប្រកែក បែកបាក់ លែងលះគ្នាក៏មាន ។
ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានម៉ូតូ ឡានដែលជាជនជាតិវៀតណាមនឹងប្រជាពលរដ្ឋខ្មែរបានចូលលេងទៅយ៉ាងគគ្រឹកគគ្រេងដូចដង្ហែរកឋិនហូរកញ្ជ្រៀវ សើចផ្អាកក្អាយ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនមានវិធានការបង្ក្រាបនោះឡើយ ពួកគាត់ឆ្ងល់ថាតើឯណាទៅគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាល ? ពួកគាត់មិនដឹងថាទីតាំងមួយនេះបើកលេងបានដោយសេរីបែបនេះ មានអាជ្ញាប័ណ្ណអនុញ្ញាតឬយ៉ាងណានោះទេព្រោះទីតាំងមួយនេះ
សមត្ថកិច្ចពាក់ព័ន្ធបែរជារក្សាភាពស្ងៀមស្ងាត់ឬមួយអស់លោកមិនទាន់ដឹង ឬមួយដឹងហើយមិនបង្ក្រាប។
ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងល្បែងសុីសងជល់មាន់ នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ។
មហាជនសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័ ក្នុងស្រុកកំពង់ត្របែក ជាពិសេស
ឯកឧត្តម( សួន សុម៉ាលីន) អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នឹងលោកឧត្តមសេនីយ៍ទោ (ឈឿន ប៊ុនឆន) ស្នងការនគរបាលខេត្តព្រៃវែង និងចុះស្រាវជ្រាវនិងបង្ក្រាប ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ។