ស្នងការខេត្តបាត់ដំបងចុះពិនិត្យនិងណែនាំដល់មន្ត្រីជំនាញតាមគោលដៅ ស្តីពីបទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវអនុវត្តការផាកពិន័យ..!!!


ស្នងការខេត្តបាត់ដំបងចុះពិនិត្យនិងណែនាំដល់មន្ត្រីជំនាញតាមគោលដៅ ស្តីពីបទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវអនុវត្តការផាកពិន័យ..!!!

(បាត់ដំបង) កាលពីចុងសប្តាហ៍កន្លងទៅ  លោកឧត្តមសេនីយ៍ទោ( សាត គឹមសាន) ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះពិនិត្យនិងណែនាំទៅដល់មន្ត្រីជំនាញ ដែលឈរជើងនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបងស្តីពីបទល្មើសចរាចរណ៍ដែលត្រូវអនុវត្តការផាកពិន័យ ចំពោះទោចក្រយានយន្ត និងយានយន្តតូចធំគ្រប់ប្រភេទ។

នាឱកាសចុះពិនិត្យផ្ទាល់នោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន បានមានប្រសាសន៍ថា ចំពោះបទល្មើសចរាចរណ៍ដែលត្រូវអនុវត្តការផាកពិន័យ ក្នុងនោះទោចក្រយាន(ម៉ូតូ) មាន០៧ចំណុច
ទី១-ល្មើសមិនពាក់មួក
ទី០២-ល្មើសល្បឿន ,
ទី០៣-ល្មើសសារធាតុស្រវឹង ឬសារធាតុញៀន
ទី០៤-ល្មើសគ្មានបណ្ណបើកបរ
ទី០៥-ល្មើសភ្លើងចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍
ទី០៦-ល្មើសដាក់តាំងភ្លើង ឬកែច្នៃខុសបច្ចេកទេស ឬភ្លើងមិនដំណើរការ
ទី០៧-ល្មើសគ្មានផ្លាកលេខ។

ចំពោះយានយន្ត(រថយន្តតូច.ធំ)មាន០៨ចំណុច. ទី០១-ល្មើសល្បឿន
ទី០២-ល្មើសសារធាតុស្រវឹង ឬសារធាតុញៀន
ទី០៣-ល្មើសគ្មានប័ណ្ណបើកបរ
ទី០៤-ល្មើសភ្លើងចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍
ទី០៥-ល្មើសផ្ទុកសំពីងសំពោង
ទី០៦-ល្មើសឈៀក
ទី០៧-ល្មើសគ្មានផ្លាកលេខ និង
ទី០៨-ល្មើសដាក់តាំងភ្លើង ឬកែច្នៃខ្សែបច្ចេកទេស ឬភ្លើងមិនដំណើរការ។

ជាមួយគ្នានេះ ឯកឧត្តមស្នងការក៏បានអំពាវនាវសំណូមពរទៅដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកដែលប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត ក៏ដូចជាយានយន្តគ្រប់ប្រភេទ ការបើកបរត្រូវតែគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាប្រចាំ ហើយបើមិនអនុវត្តទៅតានច្បាប់ទេ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៅតាមគោលដៅនិងធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់។
ឧត្តមសេនីយ៍ទោ(សាតគឹមសាន)ស្នងការ បានមានប្រសាសន៍ បន្តថា ការផាកពិន័យនេះ តាម ពិតគឺរាជរដ្ឋាភិបាលមិនចង់ផាកពិន័យទេ ទិសដៅសំខាន់គឺចង់អោយគាត់គោរពច្បាប់ចរាចរណ៍ ហើយការផាកពិន័យនេះសមត្ថកិច្ចមិនចង់ប្រមូលថវិការពីការផាកពិន័យនោះទេ តែសូមសំណូមពរយ៉ាងទទូចធ្វើយ៉ាងម៉េចសូមអោយគោរពច្បាប់ចរាចរណ៍ ហើយការផាកពិន័យនេះ បើយើងមិនផាកពិន័យ បានន័យថាបងប្អូនមិនចងចាំទេ វាទាល់តែប៉ូលិសផាកពិន័យទើបបងប្អូនចងចាំ និងមួយទៀតពេលដែលអ្នកជួបហានិភ័យដូចជាអ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពហើយមានគ្រោះថ្នាក់ចរាចរណ៍ មិនមានបង្កអោយប៉ះពាល់ដល់ក្បាលដល់អីគាត់ រហូតគាត់ចងចាំថានេះគឺបានគុណមួកសុវត្ថិភាព៕

ប៉ា, [7/22/2023 3:51 AM]
នគរបាលចាប់ផ្តើម បើកយុទ្ធនាការចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍រយ:ពេល១សប្តាហ៍ដល់ប្រជាពលរដ្ឋ មុនអនុវត្តន៍វិធានការច្បាប់និងផាកពិន័យ..!!!

បន្ទាយមានជ័យ: អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់នគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវចុះអប់រំផ្សព្វផ្សាយណែនាំដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទនិងប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍ផ្លូវគោកសំដៅធ្វើយ៉ាងណាឲ្យមានគ្រោះថ្នាក់កម្រិតទាបបំផុត ។

នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាដល់លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ និង លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាប់ផ្តើមបើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកបើកបរ យានយន្តគ្រប់ប្រភេទ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រោះថ្នាក់ទាំងឡាយដែលកើតចេញពិការធ្វើចរាចរណ៍ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ មុនអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

យុទ្ធនាការនេះធ្វើទូទាំងខេត្តបន្ទាយមានជ័យគ្រប់អធិការដ្នាននគរបាលក្រុង-ស្រុកទាំង៩ ដោយឡែកការិយាល័យជំនាញចុះបើកនៅភ្លើងស្តុបចំនួន២ ស្តុបទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា និង ស្ទប់៥៣A ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែន បានថ្លែងថា ការរឹតបន្ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើឡើងដើម្បីជាការដាស់ស្មារតី ឲ្យពលរដ្ឋភ្ញាក់រលឹក ចូលរួមគោរពច្បាប់ចរាចរណ៍
បើកបរត្រូវបង្កើនការប្រុងប្រយ័ត្ន មិនប្រមាថ។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា ការណែនាំនេះ នគរបាលចរាចរណ៍ផ្លូវគោក នឹងបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជារឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្លាំងក្លា ជាងមុនបន្ថែមទៀត ដោយចាប់ផ្ដើមពីសប្ដាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២៣នេះតទៅ។ លោកក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ ដើម្បីចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *