(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀប ចំពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ នៅសាលប្រ ជុំសាលាខេត្តកំពត។
សមាសភាពអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំមាន លោក លោកស្រីជាប្រតិភូអន្តរ ក្រសួង អភិ បាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំង ប្រដាប់អាវុធទាំងបី អភិបាលក្រុង នាយកទីចាត់ការ ប្រធានអង្គភាព ចំណុះសាលា ខេត្ត សរុបប្រមាណ ១០០នាក់។
លោក ជាវ តាយ អភិបាលខេត្ត កំពតបានឲ្យដឹងថា ពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ នៅចុង ឆ្នាំ២០១៩ ដែលខេត្តកំពតត្រូវ ធ្វើជាម្ចាស់ផ្ទះនោះ គឺធ្វើយ៉ាងណា ឲ្យប្រព្រឹត្តិទៅមាន ភាពកាន់ តែល្អ ប្រសើរ និងមានការគាំទ្រ ការចាប់អារម្មណ៍ ថែមទាំងមានភាព ទាក់ទាញពីសំណាក់ មហាជននិងប្រជាពលរដ្ឋ ពិសេសភ្ញៀវជាតិ-អន្តរជាតិ ដែលមកចូលរួមកម្សាន្ត ស្របតាម គម្រោង ផែនការរបស់ថ្នាក់ជាតិ។
ក្នុងកិច្ចប្រជុំ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ខណៈពេល នេះ ពិធីបុណ្យសមុទ្រជិត ឈានចូលមកហើយ ដូច្នេះលោកបណ្ឌិត បានជំរុញដល់លោក អភិ បាលក្រុងស្រុក យកចិត្តទុកដាក់ចំពោះ កត្តាអនាម័យ បរិស្ថានគ្រប់ទីកន្លែង ក្នុងក្រុងកំពត ពិ សេសសេវាកម្ម ម្ហូបអាហារ និងសេវាស្នាក់នៅ ហើយស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុក ដាក់ ត្រៀម លក្ខណៈដើម្បីឲ្យដំណើរ ការពិធីបុណ្យសមុទ្រ ប្រព្រឹត្តិទៅដោយភាពរលូន។
សូមជម្រាបថា បុណ្យសមុទ្រ នៅខេត្តកំពត លើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង” ត្រូវបានប្រារព្ធឡើង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ៕