លោកឧបនាយរដ្ឋមន្ត្រី កែគឹមយ៉ាន នាំទៀនវស្សា ប្រេង បច្ច័យ ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ យកទៅ ប្រគេនដល់ ព្រះសង្ឃចំនួន២១ វត្តក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៩នេះ​ លោកឧបនាយ រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាសមាជិកស ភាមណ្ឌល ខេត្តបន្ទាយមានជ័យ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ សមាជិកព្រឹទ្ធសភា សមាជិកសភា លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ កងកំលាំង ប្រដាប់អាវុធ ទាំងបីប្រភេទ ប្រធានមន្ទីរ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋជា ច្រើនរយនាក់បាន មូលមតិគ្នាជាឯកច្ឆ័ន បាននាំយក បរិក្ខារ ទេយ្យទាន និង បច្ច័យ  ទៀនព្រះវស្សាចំនួន២១គូយកទៅប្រគេនដល់ ព្រះសង្ឃដែលគង់ចាំ ព្រះវស្សាអស់កាល ១ត្រីមាសនៅក្នុង វត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងធ្វើពិធីចែក ចាយបរិក្ខារ ទេយ្យទាន និង បច្ច័យ  ទៀនព្រះវស្សាចំនួន២១គូបន្តដល់វត្តចំនួន២១វត្តក្នុង មួយវត្តទទួលបាន ទៀនវស្សាចំនួន១គូ  សាដក់ចំនួន មួយ ៥ទឹកត្រីចំនួន ៥យួរ ទឹកស៊ីអ៊ីវចំនួន ៥យួរ មី ចំនួន ៥កេស អង្ករចំនួន ៥០គីឡូ

ទឹកផ្លែឈើចំនួន ២កេស ទឹកសុទ្ធចំនួន ៥កេសថវិកាចំនួន ១លានរៀល និងព្រះសង្ឃ២១អង្គក្នុង១អង្គទទួលបាន១៥ម៉ឺនរៀល និងតាជី ដូនជីក្នុង១នាក់ទទួលបានក្រណាត់ស១ដុំនិងប្រាក់១០,០០០រៀល។

ក្នុងពិធីនេះផងដែរ លោកឧបនាយរដ្ឋមន្ត្រី កែគឹមយ៉ាន បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺ ជា សាសនា របស់ រដ្ឋ ដែល យើងទាំងអស់គ្នា មាន ជំនឿ និង គោរព ប្រតិបត្តិ តាម ព្រោះថា ព្រះពុទ្ធ សាសនា បានផ្តល់ ការអប់រំ ផ្លូវចិត្ត ឲ្យ ប្រព្រឹត្ត នូវ អំពើ ល្អ ចេះ ស្រឡាញ់ រាប់អាន ជួយ យកអាសា គ្នា សាមគ្គីភាព គ្នា រស់នៅក្នុង សង្គម មួយ ដោយ សុខដុមរមនា។

លោក បាន បន្តថា  ជា រៀងរាល់ឆ្នាំ មិន ថា ពុទ្ធបរិស័ទ ឬ សប្បុរស ជននេះ សូម្បីតែ អាជ្ញាធរខេត្ត តែង តែ បាន នាំយក ទៀន ព្រះវស្សា មក ប្រគេន ដល់ ព្រះសង្ឃ ដែល គង់ ចាំ ព្រះវស្សា នៅតាមវត្តអារាមនានា ទូទាំងខេត្ត បន្ទាយមានជ័យ នេះដែលជា ការបង្ហាញ នូវ ការយកចិត្តទុកដាក់ គាំទ្រ ផ្នែក វិស័យ ពុទ្ធសាសនា ដែល ជា សាសនា របស់ រដ្ឋ ផងដែរ ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាទៀន ព្រះវស្សា និង គ្រឿង បរិក្ខារ ព្រមទាំង ទេយ្យទាន ឧបភោគបរិភោគ ទាំងអស់ នេះ បានមកពី ទឹក សទ្ធា ជ្រះថ្លា និងសប្បុរសជន ក្រុមគ្រួសាររបស់លោក ដោយ បាន បរិច្ចាគ នូវ ធនធាន ថវិកា ផ្ទាល់ខ្លួន ទិញ នូវ សម្ភារៈ បរិក្ខារ ទៅ វេរ ប្រគេន ព្រះសង្ឃ ដែល គង់ ចាំ ព្រះវស្សាក្នុង ពុទ្ធសីមា អស់កាលត្រីមាស ក្នុងវត្ដស្វាយចាស់នេះ ដើម្បី បំពេញ សេចក្ដីត្រូវការ ដែល មាន ការ ខ្វះខាត ដុត បំភ្លឺ និង ធ្វើ ចង្ហាន់ របស់ ព្រះសង្ឃ ក្នុង រដូវ កាន់ ព្រះវស្សា នៅ ថ្ងៃ ១ រោច ខែ ទុតិយាសាឍ ខាងមុខនេះ ។

លោកបានបន្តបាន ទៀតថាតាមទំនៀម ទម្លាប់ ប្រពៃណី ព្ីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា នេះ មាន រយៈពេល ៣ ខែ ដោយ ចាប់ផ្ដើម ពីថ្ងៃ ១ រោច ខែ អាសាឍ ហើយ បញ្ចប់ ទៅវិញ នៅ ថ្ងៃទី ១៥ រោច ខែ កត្តិក តាម ព្រះ វិន័យ ព្រះពុទ្ធសាសនា បាន កំណត់ថា ព្រះសង្ឃ មិន អាច និមន្ត ចេញទៅ បិណ្ឌបាត នៅ ខាងក្រៅ ឆ្ងាយៗ បានឡើយ ដោយ គង់ នៅចាំ ព្រះវស្សា ក្នុង ទី វត្តអារាម រហូត រយៈពេល ៣ ខែ ពេញ តែម្ដង ដូច្នេះ ហើយ ទើប ជា រៀងរាល់ ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ តែងតែ នាំគ្នា យក ទៀនវស្សា និង ទេយ្យវត្ថុ ទៅ ប្រគេន ព្រះសង្ឃ មុន ថ្ងៃ ចូល ព្រះវស្សា ។

ហើយការប្រគេនទៀនព្រះវស្សា នេះ បាន ប្រព្រឹត្ត ទៅតាម ទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា ដោយ បាន ធ្វើ កិច្ច នមស្សការ ថ្វាយបង្គំ ព្រះរតនត្រ័យ សមាទាន សីល រួច វេរ ប្រគេន ទៀនវស្សា និង គ្រឿង បរិក្ខារ ដល់ ព្រះសង្ឃ សម្រាប់ ប្រើប្រាស់ នៅ រដូវចាំ ព្រះវស្សានេះតាមតម្រូវការ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *