កាស៊ីណូថប ដាយអីម៉ីន  ពិតជាមានខ្នងបង្អែកដ៏រឹងមាំ ឬក៏ជាឆ្នាំងបាយរបស់មន្ត្រី គ្រាប់ល្ពៅ

ខេត្តតាកែវ  : កាស៊ីណូ ថបដាយអីម៉ីន ដែលមានទីតាំង នៅភូមិ ផ្សារ ឃុំ ភ្នំដិន ស្រុក គីរីវង់ ខេត្ត តាកែវ  កំពុងបើកដំណើរការជាធម្មតាដោយមិនរំខានដែលសមត្ថកិច្ចពាក់ព័ន្ធមិនទាន់មានការចុះបង្ក្រាប បន្ទាប់ពីបែកធ្លាយបើកដៃឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យ។

សូមបញ្ជាក់ថា រឿងប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទឹកដីនៃប្រទេសកម្ពុជា គឺជារឿងខុសច្បាប់។

យោងគោលនយោបាយ ទាំង ៧ ចំណុចភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឬបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ នៅក្នុងការអនុវត្តតាមច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  ។

យោងតាមប្រកាសរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាលេខ០០៣/២៣ អ.គ.ល.ក សជណ ចុះថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2023 កន្លងទៅថ្មីៗនេះ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលក៏ដូចជាអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាព កំពុងរង់ចាំមើលថា តើ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មានចំណាត់ការយ៉ាងណាវិញចំពោ:រាល់ការផ្សាយរបស់អង្គភាពអ្នកសារព័ត៌មានបានចុះផ្សាយយ៉ាងភ្លូកទឹកភ្លូកដី។

យ៉ាងណាមិញតើលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ  មានសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងទាំងនោះដែរឬទេ? រើសទុកបណ្ដោយឱ្យរីកដុះដាលដូចផ្សិតឬការអនុវត្តច្បាប់មានស្តង់ដារពីរ។

អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែនមានជំនឿជឿជាក់ថាលោកឧត្តមសេនីយ៍ទោនិងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់  ចំពោះទីតាំងបនល្បែងគ្រប់ប្រភេទដែលកកើតនៅក្នុងខេត្តតាកែវ។

អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែនTVសូមសំណូមពរដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *